(កំពង់ធំ)៖ អតីតបេក្ខជនបម្រុងក្រុមប្រឹក្សាឃុំ នៅក្នុងមូលដ្ឋានខេតកំពង់ធំ សរុប១៩នាក់ទៀតហើយ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង១៩រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង១៩រូបនោះ រួមមាន៖
ទី១៖លោក អ៊ុ យឿង អាយុ៦៧ឆ្នាំ បេក្ខជនបម្រុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ទី២៖លោក ភី ភាន់ អាយុ៤០ឆ្នាំ បេក្ខជនបម្រុងឃុំកំពង់កោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ទី៣៖លោក ឈឺន ឈឿន អាយុ៥៥ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ
ទី៤៖លោក ឡាច គាម អាយុ៥៦ឆ្នាំ ជំទប់ទី១ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ
ទី៥៖លោក អ៊ិន ណារិទ្ធ អាយុ៤៦ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំទីបោ ស្រុកសន្ទុក ខេត្តកំពង់ធំ
ទី៦៖លោក អ៊ឹង ភឿក អាយុ៥១ឆ្នាំ បេក្ខជនបម្រុងឃុំទួលគ្រើស ស្រុកបា្រសាទបល្ល័ង្គ ខេត្តកំពង់ធំ
ទី៧៖លោក លាត ឡែម អាយុ៣០ឆ្នាំ បេក្ខជនបម្រុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ
ទី៨៖លោក ថាន់ ចិន្ដា អាយុ៥៣ឆ្នាំ បេក្ខជនបម្រុងឃុំក្រយា ស្រុកបា្រសាទបល្ល័ង្គ ខេត្តកំពង់ធំ
ទី៩៖លោក អឿន បឿន អាយុ២៦ឆ្នាំ បេក្ខជនបម្រុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ
ទី១០៖លោកស្រី តេង ចិន្ដា អាយុ២៨ឆ្នាំ បេក្ខជនបម្រុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ
ទី១១៖លោក នុប សុខ អាយុ៤៧ឆ្នាំ បេក្ខជនបម្រុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ
ទី១២៖លោកស្រី ប៉ូ អាត អាយុ៣៩ឆ្នាំ បេក្ខជនបម្រុងឃុំទួលគ្រើល ស្រុកបាសាទបល្ល័ង្គ ខេត្តកំពង់ធំ
ទី១៣៖លោក ថន ហុកឡេង អាយុ៣៧ឆ្នាំ បេក្ខជនបម្រុងឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ
ទី១៤៖លោក យុត គឿន អាយុ៣៧ឆ្នាំ បេក្ខជនបម្រុងឃុំដូង ស្រុកបាសាទបល្ល័ង្គ ខេត្តកំពង់ធំ
ទី១៥៖លោក ជុំ ពៅ អាយុ៤០ឆ្នាំ បេក្ខជនបម្រុងឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ទី១៦៖លោកស្រី យ៉ង់ ស៊ីណា អាយុ៤៨ឆ្នាំ បេក្ខជនបម្រុងឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ទី១៧៖លោកស្រី គុល គាម អាយុ៤៥ឆ្នាំ បេក្ខជនបម្រុងឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ
ទី១៨៖លោក ងិន លេខ បេក្ខជនបម្រុងឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ
ទី១៩៖លោក ប៉ែន ប៊ុនឡុញ អាយុ៣២ឆ្នាំ បេក្ខជនបម្រុងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិទាំង១៩រូបនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសារព័ត៌មាន Fresh News ថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.ប៕