Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខណ្ឌឫស្សីកែវ បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រី ស្ដីពីការប្រមូលទិន្នន័យ ភូមិ-សង្កាត់-ខណ្ឌ ឆ្នាំ២០១៧

23-11-2017 12:55

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលាខណ្ឌឫស្សីកែវ មានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រី ស្ដីពីការប្រមូលទិន្នន័យ ភូមិ-សង្កាត់-ខណ្ឌ ឆ្នាំ២០១៧ ក្រោមវត្តមានចូលរួមជាអធិបតីពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ លោក សួន រិទ្ធីយ៉ា ប្រធានការិយាល័យត្រួតពិនិត្យ និងវាយតម្លៃ មន្ទីរផែនការរាជធានីភ្នំពេញ លោក សាន់ សុផាត ប្រធានការិយាល័យផែនការ នៃមន្ទីរផែនការ លោក សុខកប សុគន្ធ មន្ត្រីនៃមន្ទីរផែនការ នាយករងរដ្ឋបាលខណ្ឌ លោក អ្នក បូរ រួមនិងប្រធាន អនុប្រធានតាមការិយាល័យចំណុះជុំនាញជុំវិញខណ្ឌ ព្រមទាំងលោក-លោកស្រីជាចៅសង្កាត់ មេភូមិ អនុភូមិសរុប៧៥នាក់។

លោក ប្រាជ្ញ សីហា បានថ្លែងថា ដើម្បីជាការឆ្លើយតបឲ្យទាន់សភាពការ និងចំគោលដៅ គឺសំខាន់ណាស់ស្ថិតលើការប្រមូលទិន្នន័យឲ្យបានគ្រប់ ជ្រុងជ្រោយនៅតាមមូលដ្ឋានបូករួមទាំងការស្នាក់រស់នៅ ស្មើនិងការចង់ដឹងពីជីវភាពមធ្យមឬលើមធ្យមរបស់ប្រជាពលរដ្ឋដោយតម្រូវឲ្យអាជ្ញាធរ តាមភូមិ-សង្កាត់និមួយៗ ត្រូវពង្រឹងសមត្ថភាពបន្ថែមលើការប្រមូលទិន្នន័យឲ្យជាក់លាក់តាមគោលការណ៍ដែលការិយាល័យជុំនាញបានដាក់ជូន៕