(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ជូន លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ថាគណបក្សរបស់លោកនឹងទទួលយក អាសនៈឃុំ/សង្កាត់នៅទំនេរ ដែលបែងចែកដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយរំលាយគណបក្សសង្រ្គោះជាតិ។

ការប្រកាសជំហររបស់គណបក្សយុវជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី គ.ជ.ប បានផ្ញើលិខិតប្រកាសឱ្យគណបក្សនយោបាយចំនួន១១ ដែលនឹងត្រូវទទួលបានអាសនៈក្រុមប្រឹក្សាឃុំ/សង្កាត់ រៀបចំធ្វើបច្ចុប្បន្នភាព​បេក្ខជន ដើម្បីទទួលយកអាសនៈទាំងនោះ ក្រោយតុលាការកំពូលកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ។

ខាងក្រោមនេះគឺជាលិខិតផ្លូវការរបស់ គណបក្សយុវជនកម្ពុជា៖