(កំពង់ស្ពឺ)៖ យោងតាមរបាយការណ៍របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដែលអង្គភាព Fresh News ទទួលបាន នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ថា យុទ្ធនាការរយៈពេលពេញមួយថ្ងៃពីម្សិលមិញ របស់សាលាខេត្តកំពង់ស្ពឺ និងមន្ទីរសាធារណៈការ និងជញ្ជូនខេត្តកំពង់ស្ពឺ បានបញ្ជាក់ថាប្រជាជនប្រមាណជាង២២ម៉ឺននាក់ បានទទួលការអប់រំឲ្យយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់មួកសុវត្តិភាព។
ពិធីអប់រំនេះមានការចូលរួមពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានអនុគណកម្មការសុវត្ថិភាពចរាចរណ៍ខេត្តកំពង់ស្ពឺ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន រួមជាមួយបងប្អូនកម្មករ កម្មការនី លោក លោកស្រី ប្រធានមន្ទីរ អភិបាលក្រុង-ស្រុក មេឃុំ មេភូមិ លោក នាយកសាលា ទៅកាន់មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាកសិករ ប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យបង្កើន ការយល់ដឹងអំពីសុវត្ថភាពចារណ៍ រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ក្នុងកម្រិតទាប និងបង្ហាញអំពីការយកចិត្តទុកដាក់បន្ថែមភាពកក់ក្តៅ ចំពោះប្រជាពលរដ្ឋផងដែរបញ្ហាគ្រោះ ថ្នាក់ចរាចរ ជាយថាហេតុធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិ និងពិការភាពដែរ។
យោងតាមរបាយការណ៍ ដដែលបានឲ្យដឹង ដែរថាគោលដៅក្នុងយុទ្ធនាការអប់រំជាសំខានរួមមាន៖ រោងចក្រ សាលារៀន វត្តអារាម ទាំងអស់ក្នុងខេត្ត ហើយក្រុមការងារចុះដោយផ្ទាល់ដល់ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករ កម្មការនី កសិករ សិស្ស និស្សិតតាម
បណ្តាវត្តអារាម អង្គភាពរដ្ឋ សាលារៀន រោងចក្រ អាជ្ញាធរក្រុង-ស្រុកទាំង៨ និងធ្វើការអប់រំដល់ពលរដ្ឋក្នុងទាំងឃុំ៨៧ផងដែរ។
លោក វ៉ី សំណាង បានបន្តថា ជាលទ្ធផលការងារ ក្នុងរយៈពេលបីឆ្នាំចុងក្រោយដូចខាងក្រោមបានចុះផ្សព្វផ្សាយគ្រឹះស្ថាន អង្គភាពចំនួន៤០៣ ផ្សព្វផ្សាយបាន៣០២លើក និងបានបណ្តុះបណ្តលជនបង្គោល សុវត្ថិភាពចរាចរណ៍ តាមបណ្តាអង្គភាពរដ្ឋ រោងចក្រ សាលារៀន ក្រុង-ស្រុកទាំង៨ ឃុំ ៨៧ ភូមិ១៣៨៧ សរុបចំនួន ២២៩០នាក់ រួមទាំងបានបណ្តុះបណ្តាល ដល់អ្នកបើកបរដឹកកម្មករ-កម្មារិនី១៨០៧ នាក់ បានផ្សព្វផ្សាយច្បាប់
និងសុវត្ថិភាពចរាចរណ៍ ចំនួន២២៩,៨៦៨នាក់។
សូមបញ្ជាក់ការចុះអប់រំនេះគោលដៅ រោងចក្រសរុបមាន១០០រោងចក្រ ក្នុងខេត្តកំពង់ស្ពឺ ជាមួយកម្មករប្រមាណជាង៨ ម៉ឺននាក់ គ្រឹះស្ថានអប់រំ ចំនួន៣១៣សាលា វិទ្យាល័យ២៤ អនុវិទ្យាល័យ៧០ សាលាបឋមសិក្សាចំនួន២១៩សាលា មានសិស្សសរុបចំនួន៧២,៨៦១នាក់។
តាមបណ្តាវត្តអារ៉ាម ចំនួន២៨៧វត្ត ដែលមានព្រះសង្ឃ ចំនួន៣៨៦៣អង្គ បានចូលរួមការអប់រំច្បាប់ចរាចរ៕