(ព្រៃវែង)៖ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងមន្ទីរពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលជាមួយ កសិករដាំបន្លែនៅភូមិប្រស្រែឃុំគោកគង់ខាងលិច ស្រុកកញ្រ្ជៀច។
នៅក្នុងឱកាសនោះលោកអភិបាលខេត្ត បានលើកទឹកចិត្តដល់កសិករឲ្យយកចិត្តទុកដាក់ក្នុងការថែទាំឲ្យបានត្រឹមត្រូវ ទៅតាមបច្ខេកទេសរបស់មន្ទីរកសិកម្មខេត្ត ដែលបានបណ្តុះបណ្តាល ជាពិសេសពង្រីកផ្ទៃដាំបន្លែឲ្យបានច្រើនថែមទៀត ដើម្បីផ្តត់ផង់នៅតាមទីផ្សារក្នុងខេត្ត និងក្រៅខេត្តឲ្យបានពេញមួយរដូវ។
លោកបានណែនាំដល់មន្ទីរកសិកម្មខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលជំនាញ ដល់កសិករឲ្យបានច្បាស់លាស់ចៀសវាង នៅពេលដែលពួកគាត់អនុវត្តទៅមិនទទួលបានផល ខាតបងថវិកា។ ជាពិសេសកាត់បន្ថយការប្រើប្រាស់ជីគីមី ដើម្បីសុខភាពប្រជាពលរដ្ឋល្អ។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា កសិករដាំបន្លែនៅលើផ្ទៃដី១០ហិតា អាចផ្គត់ផ្គង់ក្នុងខេត្ត និងដាក់លក់នៅភូមិធម្មជាតិ និងខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឺងត្រែងក្នុងមួយថ្ងៃ៥ទៅ៦ឡាន។
តមកលោកអភិបាលខេត្ត បានទៅសួរសុខទុក្ខកសិករចិញ្ចឹមចង្រិតនៅភូមិជោទី១ ឃុំជោ ស្រុកកំចាយមារ ក្នុងនោះលោកបានគាំទ្រចំពោះគំរោងចិញ្ចឹមចង្រិតនេះ ដោយឲ្យមន្ទីរកសិកម្មបន្តបណ្តុះបណ្តាលជំនាញនេះ ដល់កសិករនៅតំបន់ផ្សេងទៀតផងដែរ៕