(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែវិច្ឆិកានេះ បានចេញសេចក្តីសម្រេច បង្កើតអនុគណៈកម្មការនិមន្ត រៀបចំចង្ហាន់ និងការគង់នៅរបស់ព្រះសង្ឃ ដើម្បីរៀបចំពិធីបួងសួង ចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៧។
អនុគណៈកម្មការដែលទើបង្កើននោះមាន លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ជាប្រធាន និងមានអនុប្រធាន សមាជិក២១នាក់ផ្សេងទៀត។
គួរបញ្ជាក់ថា ក្នុងពិធីបួងសួងនោះដែរ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋ និងមានការរាប់បាត្រ ដោយមានព្រះសង្ឃចំនួន ៥០០០អង្គ៕