Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង អគ្គលេខាធិការរង៣នាក់ នៃរដ្ឋសភា កូតាមកពីគណបក្សសង្រ្គោះជាតិ

22-11-2017 17:14

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឱ្យបញ្ចប់មុខតំណែងរបស់ អគ្គលេខាធិការរង៣រូបរបស់រដ្ឋសភា ដែលមានកូតាមកពីគណបក្សសង្រ្គោះជាតិ។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

អគ្គលេខាធិការរងទាំង៣រូបនោះរួមមាន៖ ទី១ លោក ហ៊ុល ប៊ុនថា, ទី២ លោក ហ៊ីង សុខសាន្ត និងទី៣ លោក កែត ឃី។

ការបញ្ចប់មុខតំណែងនេះ បានធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖