(ភ្នំពេញ)៖ ផ្តើមចេញពី Smart Printing កាលពី៥ឆ្នាំមុន ក្នុងឆ្នាំ២០១៣ ដែលគ្រាន់តែជាអាជីវកម្មផ្នែកបោះពុម្ព លើសម្ភារៈការិយាល័យ និងសម្ភារៈដទៃទៀត កាលពីចុងសប្ដាហ៍នេះ នៅ Raffle Le Royal Hotel អាជីវកម្មវត្ថុអនុស្សាវរីយ៍ របស់ក្រុមហ៊ុន Awesome88gifts Co.,Ltd. បានសម្ពោធជាផ្លូវការ របស់ខ្លួនហើយដើម្បីបំពេញតំរូវការរបស់អតិថិជន ដែលមានការចូលរូម ពីសំណាក់វាគ្មិនកិត្តិយល លោក សុមេធា រិទ្ធ, លោកគ្រូ ហ្វីលីព ហ្វុង (ស្ថាបនិកនិងទីប្រឹក្សារបស់ JM Asia), បុគ្គលិក Awesome88, ដៃគូរសហាការណ៍។

លោក Some Manith ប្រធានអគ្គនាយក របស់ក្រុមហ៊ុន Awesome88 Co.,LTD. បានថ្លែងថា «ក្រុមហ៊ុន សម្រេចចិត្តប្តូរអាជីវកម្មផ្នែកបោះពុម្ព ហើយចាប់ផ្តើមអាជីវកម្ម បង្កើតវត្ថុអនុស្សាវរីយ៍ ដល់សាជីវកម្ម ព្រោះតែយើងមើលឃើញស្ថាប័នភាគច្រើនប្រកួតប្រជែងគ្នា ដើម្បីបង្កើនចំណែកទីផ្សារ និងលើកកម្ពស់ម៉ាកយីហោរបស់គេ ដោយប្រើប្រាស់វត្ថុអនុស្សាវរីយ៍ ដើម្បីផ្សព្វផ្សាយម៉ាកយីហោ និងប្រើប្រាស់វត្ថុអនុស្សាវរីយ៍ ដើម្បីជាការលើកទឹកចិត្ត ក្នុងការទិញផលិតផល និងការប្រើប្រាស់សេវាកម្មរបស់គេ។ ដូច្នេះសម្រាប់យើង នេះគឺជាឱកាសដែលយើងខ្ញុំកំពុងទន្ទឹងរង់ចាំ ព្រោះតែយើងខ្ញុំរីករាយនឹងប្រភេទអាជីវកម្មមួយនេះ ហើយព្រោះតែយើងខ្ញុំគិតថា ពួកយើងជាអ្នកឯកទេសជួយអតិថិជនរបស់យើងខ្ញុំ ផ្សារភ្ជាប់បំណងល្អ និងទំនាក់ទំនងរបស់គេ ទៅកាន់អតិថិជនគោលដៅរបស់គេ»

លោកបន្តថា «អាជីវកម្មថ្មីនេះ ជាឱកាសនៃភាពជោគជ័យក្នុងមុខជំនួញ ដោយសារក្រុមហ៊ុនរបស់ខ្លួនជាអ្នកឯកទេស ដែលជួយអោយអតិថិជនផ្សារភ្ជាប់បំណងល្អ និងទំនាក់ទំនងរបស់គេ ទៅកាន់អតិថិជនគោដៅ។ ក្រុមហ៊ុនចាប់ផ្តើមជួបប្រកួតប្រជែង ទាំងក្នុងស្រុកក៏ដូចជាគូរប្រកួតប្រជែងក្រៅស្រុក ពិសេសគឺគូរប្រកួតប្រជែង ដែលមកពីបណ្តាសហគមន៍អាស៊ាន និងនៅទ្វីបអាស៊ីផងដែរ។ ប្រសិនបើយើងខ្ញុំមិនផ្លាស់ប្តូរតាមរយៈការច្នៃក្រុមហ៊ុនឡើងវិញហើយពិសេសនោះគឺផ្លាស់ប្តូរតាមរយៈការវិនិយោគនិងបណ្តុះបណ្តាលបុគ្គលិករបស់យើងនិងធ្វើអាជីវកម្មដោយផ្តោតលើអតិថិជនហើយលើកកម្ពស់សេវាបម្រើអតិថិជន លើសពីឧត្តមភាពនោះទេ យើងខ្ញុំនឹងមិនអាចប្រកួតប្រជែងក្នុងបរិបទនេះបានឡើយ»

អ្នកស្រី ទាវ រំដូល នាយិកាប្រតិបត្តិរបស់របស់ក្រុមហ៊ុន Awesome88 Co.,LTD. បានលើកឡើងផងដែរថា មានមោទនភាពយ៉ាក្រៃលែង ដែលបានបោះជំហានដំបូង ទៅកាន់ពិភពថ្មីមួយមុនគេ ដែលពោរពេញទៅដោយសេចក្តីរំភើប សេចក្តីអង់អាច និងសេចក្តីសង្ឃឹមខ្ពស់ ដែលនឹងធ្វើអោយក្រុមហ៊ុន Awesome ក្លាយជាម៉ាកយីហោមួយក្នុងតំបន់ ហើយបន្ទាប់មកក្លាយជាម៉ាកយីហោអន្តរជាតិ មួយនៅ ៥ឆ្នាំទៅ ១០ឆ្នាំខាងមុខ។

លោក Philip Fong ជាស្ថានិកនិង ជាទីប្រឹក្សារបស់ JM Asia យល់ឃើញថា ប្រសិនបើម៉ាកយីហោតូចៗរបស់សិង្ហបុរី និងម៉ាឡេស៊ីដូចថា Charles &Keith និង BreadTalk ជាដើម អាចធ្វើបានហើយក្លាយជាក្រុមហ៊ុនយក្សដែលមានតម្លៃរាប់លានដុល្លារ មានអ្វីដែលម៉ាកយីហោរបស់ប្រទេសកម្ពុជាធ្វើមិនបាន? ម៉ាកយីហោរបស់ Awesome នឹកក្លាយទៅជាឈ្មោះមួយ ដែលអាចនិយាយដោយមោទនភាពថា «នេះគឺជាម៉ាកយីហោរបស់កម្ពុជា ខ្ញុំបានបង្កើតឡើង»

ព័ត៌មានលម្អិត សូមទៅកាន់អាសយដ្ឋាន ផ្ទះលេខ៣១៥ ផ្លូវ២០០៤, សង្កាត់ទឹកថ្លា, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ (855) 23 880 513/ 098 202 000 អ៊ីមែល[email protected] ឫតាមគេហទំព័រwww.awesome88gifts.com, Facebook: awesome88gifts៕