Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូន «វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា» ថ្ងៃទី២៥ ខែវិច្ឆិកា

22-11-2017 11:54

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា​ បានផ្ញើសារលិខិតជូន «វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា» នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលធ្វើឡើងក្រោមប្រធានបទ «សេរីភាព និងជំរុញការអភិវឌ្ឍ»។

នៅក្នុងសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន៣ទំព័រ និងបានធ្លាក់មកដៃ Fresh News នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ «វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា» ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្លិបកាសែតកម្ពុជា ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ និងរៀបចំយន្តការសម្រាប់ អនុវត្តក្នុងគោលបំណងលើកស្ទួយសិទ្ធិ សេរីភាពខាងសារព័ត៌មាន ពង្រឹងគុណភាព និងការទទួលខុសត្រូវផ្នែក ជីវៈសារព័ត៌មាន ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ កសាងសុខសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយចីរភាព។

តាមសារលិខិតរបស់នាយករដ្ឋមន្រ្តី សម្រាប់ «វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា» ដែលប្រារព្ធធ្វើឡើងនៅឆ្នាំ២០១៧នេះ ក្រោមប្រធានបទ «សេរីភាព និងជំរុញការអភិវឌ្ឍ»។

សូមអានខ្លឹមសារ នៃសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ខាងក្រោមនេះ៖