(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ លោក វ៉ាន់ សារាយ, កញ្ញា ឆេង សូរិយា, សៀរ សៀកឡេង, កញ្ញា សំ ស្រីនីត,លោក ជួរ លឹមហួត, និងកញ្ញា យ៉ង់ សក្គុណា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ រដ្ឋសភា សម្រេចលុបឈ្មោះ តំណាងរាស្រ្ត CNRP និងជំនួយការរបស់ពួកគាត់ ជាង១០០នាក់ ចេញពីបញ្ជី ហើយលែងផ្តល់ប្រាក់ខែ ចាប់ពីខែវិច្ឆិកានេះទៅ
២៖ រថយន្តស៊េរីទំនើប៥គ្រឿង របស់អតីតប្រធានគណៈកម្មការរដ្ឋសភា មកពីគណបក្សសង្រ្គោះជាតិ ដែលទើបរលាយ ត្រូវបានដកហូតត្រឡប់មកវិញហើយ
៣៖ គ.ជ.ប៖ ការលាលែងរបស់ សមាជិក គ.ជ.ប ៣រូប មិនប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោត ខាងមុខនេះ6
៤៖ គណបក្សសញ្ជាតិកម្ពុជា ប្រកាសថា ខ្លួនបានដាក់បេក្ខជនតំណាងរាស្រ្ត និងឯកសារផ្សេងៗ ជូន គ.ជ.ប រួចរាល់ ដើម្បីទទួលយកអាសនៈរដ្ឋសភា
៥៖ គណបក្សយុវជនកម្ពុជា ប្រកាសទទួលយកអាសនៈឃុំ/សង្កាត់ ដែលនៅទំនេរបែងចែកដោយគ.ជ.ប ក្រោយរំលាយគណបក្សសង្រ្គោះជាតិ
៦៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រកាសមិនទទួលយកអាសនៈឃុំ/សង្កាត់ ដែលបែងចែកដោយគ.ជ.ប ក្រោយរំលាយ CNRP
៧៖ ប្រតិបត្តិការជីកដោះគ្រាប់បែកគីមី ដែលទម្លាក់ដោយអាមេរិក នៅខេត្តស្វាយរៀង នឹងត្រូវចាប់ផ្តើមឡើងវិញ យ៉ាងយូរ២សប្តាហ៍ទៀត
៨៖ រដ្ឋាភិបាលចិនផ្ដល់ជំនួយជាសម្ភារ និងឧបករណ៍សម្រាប់ដោះមីន ជូនអាជ្ញាធរមីនកម្ពុជា មានតម្លៃជាងកន្លះលានដុល្លារ
៩៖ អគ្គនាយកដ្ឋានពន្ធដារ ពន្យល់ម្ចាស់មធ្យោបាយដឹកជញ្ជូន ពីរបៀបបកបិទសន្លឹកប័ណ្ណបង់ពន្ធផ្លូវ លើយានយន្តឲ្យបានត្រឹមត្រូវ
* ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើងនឹងឆេះដុំដោយសារ «សហរដ្ឋអាមេរិកសម្រេចបញ្ចូលរដ្ឋនេះ ទៅក្នុងបញ្ជីខ្មៅ នៃរដ្ឋគាំទ្រភេរវករ»
២៖វិបត្តិនៅហ្ស៊ីមបាវេ៖ គណបក្សកាន់អំណាចត្រៀមទម្លាក់លោក Mugabe ពីតំណែងក្រោយផុតឱសានវាទ
៣៖ អ្នកជំនាញ៖ «កូរ៉េខាងជើងនឹងបាញ់មីស៊ីលរំលងទ្វីប ឬបំផ្ទុះនុយក្លេអ៊ែរ» យ៉ាងហោចណាស់នៅមុនដំណាច់ឆ្នាំ
៤៖ សកម្មជនសន្តិភាព៖ «បើយោធាអាមេរិកមិនបញ្ជាក់ចំនួន នៃជនស៊ីវិលដែលខ្លួនបានច្រឡំសម្លាប់ នៅក្នុងសង្គ្រាមកម្ទេច ISIS នោះរូបភាពមហាអំណាចនេះ នឹងកាន់តែអាក្រក់»
៥៖ រដ្ឋបាល ដូណាល់ ត្រាំ «ស្នើតុលាការកំពូលអាមេរិក អនុវត្តបម្រាមហាមឃាត់ការធ្វើដំណើរឲ្យបានពេញលេញ»
៦៖ រដ្ឋាភិបាលរុស្ស៊ី «នឹងដកការរឹតបន្តឹងលើ បណ្តាសារព័ត៌មានបរទេស» ដើម្បីឆ្លើយតបនឹងទង្វើរបស់អាមេរិក
៧៖ នៅសល់តែពីរថ្ងៃទៀតទេ បើនៅតែរកនាវាមុជទឹកអាហ្សង់ទីនមិនឃើញ នោះក្រុមនាវិកទាំង ៤៤នាក់ ប្រាកដជា ៕