Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Facebook ផ្ទាល់ខ្លួនរបស់នាយឧត្តមសេនីយ៍ មួន សារ៉ន អគ្គស្នងការរងនគរបាលជាតិ ត្រូវបានជនអនាមិកលួច (Hack) យកទៅប្រើប្រាស់ក្នុងបំណងមិនល្អ

21-11-2017 17:51

(ភ្នំពេញ)៖ Facebook ផ្ទាល់ខ្លួនរបស់លោកនាយឧត្តមសេនីយ៍ មួន សារ៉ន អគ្គស្នងការរងនគរបាលជាតិ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានជនអនាមិកលួច (Hack) យកទៅប្រើប្រាស់ក្នុងគោលបំណងមិនល្អ។

កូនប្រុសម្នាក់របស់លោកឧត្តមសេនីយ មួន សារ៉នបានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកានេះថា Facebook ផ្ទាល់ខ្លួនរបស់ ឪពុកលោក គឺឧត្តសេនីយ៍ មួន សារ៉ន ពិតជាត្រូវបានគេ Hack យកទៅប្រើប្រាស់ក្នុងបំណងមិនល្អមែន។

ជាមួយគ្នានេះក្រុមគ្រួសារលោកឧត្តមសេនីយ៍ មួន សារ៉ន សូមបដិសេធទាំងស្រុង និងមិនទទួលខុសត្រូវឡើយ ចំពោះករណីជនខិលខូចទាំងនោះ យក Account Facebook របស់ឧត្តមសេនីយ៍ មួន សារ៉ន ទៅប្រើប្រាស់៕