(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង កំពុងធ្វើប្រតិបត្តិការស៊ើបការណ៍ទៅលើអង្គភាពយោធាសំខាន់ៗ ដោយសារការអង្កេតឃើញឥរិយាបទមិនស្មោះត្រង់ ព្រមទាំងបានដាក់ទណ្ឌកម្មទៅលើមន្ត្រីយោធាជាន់ខ្ពស់ពីររូបផងដែរ។ នេះបើយោងតាមការលើកឡើងរបស់ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ដកស្រង់ដោយសារព័ត៌មាន Yonhap News ចេញផ្សាយនៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្នុងអំឡុងនៃការថ្លែងនៅក្នុងសភាជាតិ ទីភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូងហៅកាត់ថា NIS បានលើកឡើងថា ខណៈដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាង ធ្វើការស៊ើបការណ៍ទៅលើអង្គភាពយោធាជាលើកដំបូង មិនធ្លាប់មានអស់រយៈពេលពីរទសវត្សរ៍កន្លងទៅនេះនោះ មន្ត្រីជាន់ខ្ពស់ពីររូប ត្រូវបានគេដាក់ទណ្ឌកម្ម។
ការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងដោយ លោក Choe Ryong-hae អនុប្រធានគណកម្មាធិការមជ្ឈិមបក្សពលកររបស់ប្រទេសកូរ៉េខាងជើង។ សូមជម្រាបថា ការដាក់ទណ្ឌកម្មទៅលើ លោក Hwang ត្រូវបានគេចាត់ទុកថា ជារឿងគួរឱ្យភ្ញាក់ផ្អើលបំផុត ដោយសារលោកជាមន្ត្រីដ៏មានឥទ្ធិពលម្នាក់ ក្នុងវិស័យយោធា៕