(ភ្នំពេញ)៖ ក្រុមហ៊ុន Proseth Solutions ជាក្រុមហ៊ុនឈានមុខគេ ខាងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា បានសហការគ្នាជាមួយក្រុមហ៊ុន Pacific Tech មកពីសិង្ហបុរី និងក្រុមហ៊ុន Fortinet ដែលជាក្រុមហ៊ុនឈានមុខគេ លើប្រព័ន្ធសុវត្ថិភាព លើប្រព័ន្ធព័ត៌មានវិទ្យា នៅថ្ងៃទី២១ ខែវិច្ឆិកានេះ បានរួមគ្នារៀបចំសិក្ខាសាលាមួយ ស្តីពី «Fortinet Security Fabric» នៅសណ្ឋាគារ Intercontinental ដោយមានការចូលរួម ពីសំណាក់ក្រុមហ៊ុនអាជីវកម្ម សហគ្រាសជាច្រើន។
លោក សុត រតនៈ អ្នកគ្រប់គ្រងទូទៅ នៅក្រុមហ៊ុន Proseth Solutions បានថ្លែងថា «សិក្ខាសាលានេះ គឺជាការផ្ដល់ឱកាស ដល់អតិថិជន ដែលបានចូលរួម ស្វែងយល់ពីសារៈសំខាន់ នៃប្រព័ន្ធសុវត្ថិភាព លើបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាវិធីសាស្រ្ត ដើម្បីការពារ ការវាយលុកទៅលើប្រព័ន្ធ Network របស់ពួកគេ។ ដោយថ្ងៃនេះ គឺមានក្រុមហ៊ុនធំ និងអ្នកជំនាញ មកធ្វើបទបង្ហាញ រួមមាន ក្រុមហ៊ុន Fortinet បានបង្ហាញពីផលិតផល និងបច្ចេកវិទ្យាថ្មីៗ ដូចជា៖ Fortigate ជាមួយប្រព័ន្ធដំណើរការថ្មី Forti-OS 5.6, Forti-AP, Forti-mail និង Forti-Web សម្រាប់ការពារ និងគ្រប់គ្រងលើ Wireless របស់ Fortinet, សម្រាប់ការពារ និងគ្រប់គ្រងលើប្រព័ន្ធ e-mail ព្រមទាំង Web Server របស់អតិថិជនផងដែរ»។
លោកបន្ដថា «បន្ទាប់ពីសិក្ខាសាលានេះ យើងនឹងមានវគ្គបណ្ដុះបណ្ដាល ជាមួយនិងបច្ចេកវិទ្យា ដើម្បីឲ្យគាត់បានយល់កាន់តែច្បាស់ ដើម្បីការពារការវាយលុក របស់ក្រុមហ៊ុនរបស់គាត់ ពីពពួក Virus និង Hacker ថ្មីៗប្លែក ដែលព្យាយាម លួចឯកសារ, ទិន្នន័យ និងព័ត៌មានសំខាន់ផ្សេងៗ រួមទាំងដំណោះស្រាយជាច្រើនទៀត» ។
ក្រុមហ៊ុន ប្រសិទ្ធ សូលូសិន (Proseth Solutions) ជាដៃគូរសហការ Goal Partner តែមួយគត់របស់ Fortinet នៅកម្ពុជា ពីព្រោះក្រុមហ៊ុន Proseth Solutions មានសមត្ថភាពជំនាញលើប្រព័ន្ធសុវត្ថិភាព Network Security រួមទាំងបុគ្គលិកមានសញ្ញាប័ត្រផ្នែកប្រព័ន្ធសុវត្ថិភាព និងការជឿទុកចិត្តពីសំណាក់អតិថិជន។
មកទល់នឹងពេលនេះ ក្រុមហ៊ុន Proseth Solutions មានវត្ដមាននៅកម្ពុជា ជិត៥ឆ្នំាហើយ និងទទួលបានការគាំទ្រខ្ពស់ ពីអតិថិជនជាតិ និងអន្ដរជាតិ ដែលធ្វើឲ្យក្រុមហ៊ុននេះ កាន់តែទទួលបាន នូវភាពលេចធ្លោ និងល្បីល្បាញ រហូតដល់មានដៃគូសហការកាន់តែច្រើន ប្រកបដោយភាពជឿជាក់ទ្វេដង។
ព័ត៌មានបន្ថែម សូមទាក់ទង 078 729 200 ឬអ៊ីមែល [email protected] ៕