(ភ្នំពេញ)៖ កម្មវិធី ALOHA Meantal ជាកម្មវិធីជំនួយស្មារតីកុមារឲ្យចេះចាំ និងដោះស្រាយលំហាត់គណិតវិទ្យាបានរហ័ស និងស្ទាត់ជំនាញ បានលេចវត្តមាន នៅក្នុងសាលាបង្រៀនមួយ ដែលមានឈ្មោះថា «សាលាអប់រំកុមារឆ្នើមកម្ពុជា»។ កម្មវិធីនេះត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់កុមារ ដែលមានអាយុចន្លោះពី៥-១៣ឆ្នាំ។
ថ្លែងក្នុងកម្មវិធីសន្និសីទកាសែត ចុះអនុស្សនៈយោគយល់គ្នារវាង ALOHA Mental Arithmetic លោក អ៊ូច អានភក្តី នាយកសាលាអប់រំកុមារឆ្នើមកម្ពុជា បានឲ្យដឹងថា កម្មវិធីនេះនឹងជួយជំរុញឲ្យកុមារផ្ចង់ស្មារតីបានល្អ គិតលេខឆាប់រហ័សតាមបែបឧបករណ៍ គិតលេខសម័យបុរាណ ដោយមិនចាំបាច់ត្រូវការឧបករណ៍ ជំនួយនោះឡើយ។
លោកបន្ដទៀតថា កុមារកម្ពុជាទាំងអស់នឹងទទួលបាន ការអប់រំនៃវិធីសាស្រ្ដបង្រៀននេះបានយ៉ាងល្អ ធ្វើឲ្យកុមារមានខួរក្បាលឆ្លាតវៀងវៃ គិតលេខបានរហ័ស និងត្រឹមត្រូវ។
ដោយឡែក អ្នកស្រី Kiran Motwani នាយកសាលកម្មវិធីអាឡូហាអន្តរជាតិ បានឲ្យដឹងថា មុខវិជ្ជាគណិតវិទ្យានេះ ជាមុខវិជ្ជាមួយដែលលំបាក និងទាមទារឲ្យសិស្ស-និស្សិតទាំងអស់ ដោះស្រាយលំហាត់យ៉ាងស្មុគស្មាញ។ ប៉ុន្ដែនៅពេលដែលសាលាបានបញ្ជូលកម្មវិធីនេះ នៅក្នុងប្រព័ន្ធសិក្សាសិស្សនុសិស្សទាំងអស់ នឹងទទួលបានការអប់រំប្រកបដោយសមត្ថភាពខ្ពស់ ធ្វើឲ្យខួរក្បាលទាំងសងខាងរបស់កុមារតូចៗ មានការគិតពិចារណាបានស្មើៗគ្នា និងប្រកបដោយប្រសិទ្ធភាព ភាពក្លាហាន និងមានការវិភាគខ្ពស់។
កម្មវិធី ALOHA Mental ជាកម្មវិធីធ្វើឲ្យខួរក្បាលទាំងសមខាង (ទាំងឆ្វេង និងស្ដាំ) មានដំណើរការស្មើគ្នាដែលជាលទ្ធផលវានឹងជួយឲ្យកុមារ មានការគិតកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធភាព។ កុមារដែលបានបញ្ចប់ការសិក្សារបស់ កម្មវិធី ALOHA Mentail Arithmetic នេះបានបង្ហាញជាភស្ដុតាងយ៉ាងច្បាស់ថា ពួកគេមានការផ្ចង់អារម្មណ៍ខ្ពស់ សមត្ថភាពក្នុង
ការរៀនសូត្រកើនឡើង និងជំនាញក្នុងការគិតវិភាគ ថែមទាំងមានសមត្ថភាពក្នុងការ សិក្សាគណិតវិទ្យាបានយ៉ាងល្អ។
តាមរយៈកម្មវិធីនេះ មិនត្រឹមតែជួយជំរុញកុមារ ក្នុងដោះស្រាយលំហាត់គណិតវិទ្យាបានល្អ និងលឿននោះទេ ប៉ុន្ដែវាក៏បានជួយបង្កើនសមត្ថភាព រៀបបានគ្រប់មុខវិជ្ជាទាំងអស់ថែមទៀតផង។ កុមារអាចរៀនផ្ចង់អស្មារតីបានល្អជាងមុន ធ្វើកិច្ចការសាលាបានលឿន បង្កើនសមត្ថភាពក្នុងការដោះស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាព មានភាពក្លាហាន និងមានទំនុកចិត្តក្នុងខ្លួន។
អត្ថប្រយោជន៍ច្រើនយ៉ាង ដែលសិស្សទទួលបានពីកម្មវិធី ALOHA Mental Arithmetic រួមមាន៖ ដោះស្រាយលំហាត់គណិតវិទ្យាបានរហ័ស និងសុក្រិតត្រឹមត្រូវ, មានសមត្ថភាពក្នុងការផ្ចង់អារម្មណ៍ និងការយកចិត្តទុកដាក់, មានភាពច្នៃប្រឌិត និងសមត្ថភាពក្នុងការគិតក្នុងចិត្ត, ជំនាញស្ដាប់ និងអង្កេតតាមដាន, មានសមត្ថភាពក្នុងការចងចាំ និងជំនាញសម្របខ្លួនក្នុងអវកាស, មានទំនុកចិត្តក្នុងខ្លួន និងជំនាញវិភាគ។
សូមបញ្ជាក់ថា កម្មវិធី ALOHA Mentail Arithmetic នេះត្រូវបានបង្កើតឡើងក្នុងប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ១៩៩៣ ដោយបង្កើតដោយលោក Loh Mum Sung រហូតមកដល់បច្ចុប្បន្នមានជាង៣៥ប្រទេសនៅទូទាំងពិភពលោក មានជាង៤០០០សាខា មានសិស្សជាង៤លាននាក់៕