(ភ្នំពេញ)៖ ក្រុមហ៊ុន LG អេឡិចត្រូនិចបានដាក់បង្ហាញនូវម៉ាស៊ីនត្រជាក់ ប្រភេទចុងក្រោយរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ IFA 2016 អមជាមួយនិងបច្ចេកវិទ្យាដ៏អស្ចារ្យរួមមាន៖ សន្សំសំចៃថាមពលខ្ពស់ ជាមួយបច្ចេកវិទ្យា Dual cool និងគុណភាពល្អ។

LG’s DUALCOOL ជាបច្ចេកវិទ្យាដំបូងបង្អស់ របស់ម៉ាស៊ីនត្រជាក់ LG ដែលប្រើប្រាសនូវបច្ចេកវិទ្យា Dual Inverter Compressor™ កនុងការជួយសន្សំសំចៃថាមពល ដោយគ្មានការប៉ះពាល់ដល់ ភាពត្រជាក់។ LG’s DUALCOOL ត្រូវបានបញ្ជាក់ការទទួលស្គាល់ដោយអង្កការ TÜV Rheinland ទៅលើ Dual Inverter Compressor ដែលជួយអោយ DUALCOOL ប្រើប្រាស់ភ្លើងតិចជាង ៧០% និងបន្ថែមការភាពត្រជាក់លើសពីរ៤០% បើប្រៀបធៀបទៅនឹង ម៉ាស៊ីនត្រជាក់ប្រភេទគ្មាន Inverter។

លើសពីនេះទៀតបច្ចេកវិទ្យា compressor ក៏អនុញ្ញាត្តិឲ្យ Dualcool អាចដំណើការបានយ៉ាងស្ងាត់ និងគ្មានសម្លេងរំខាន ដែលសាកសម្យទៅនិងលំនៅដ្ឋានគ្រប់ប្រភេទ។

លោក Jo Seong-jin ប្រធានក្រុមហ៊ុន LG Electronics and Home Appliances & Air Solutionបានមានប្រសាសន៍ថា ស្ទាយថ្មីរបស់ម៉ាស៊ីនត្រជាក់ យើងមានថាមពលខ្លាំង ក្នុងបញ្ចេញនៅភាពត្រជាក់ ការធ្វើការបានប្រសើរជាងមុន និងអាចបង្កើតបរិយាកាសយ៉ាងប្រសើរ ខុសពីរម៉ាស៊ីនត្រជាក់ដែលយើងបានណែនាំកន្លងមក។

អតិថិជនទាំងអស់ អាចមកទស្សនាការដាក់តាំងផលិតផលសេរ៊ីថ្មីទាំងនេះដែលមានស្រាប់នៅគ្រប់សាខា LG Brand Shop ទាំងអស់។ ព័ត៌មានបន្ថែមសូមសូមទំនាក់ទំនងមកកាន់លេខ 023 222 699 ៕