(ភ្នំពេញ)៖ ស្រាបៀរ Heineken ជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្ដរជាតិ ដែលឈានមុខគេលើពិភពលោក បានរៀបចំកម្មវិធីចាប់ឆ្នោតរដូវកាលថ្មី នៅស្ថានីយ ទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Heineken កាលពីចុងសប្ដាហ៍នេះ ដើម្បីផ្តល់រង្វាន់ ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរ Heineken ក្នុងកម្មពិធីអាពាហ៍ពិពាហ៍ ក្នុងឆ្នាំ២០១៦-២០១៧ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរ Heineken ក្រុមការងារស្រាបៀរ Heineken ភ្ញៀវកិត្តិយស តារាចម្រៀងជាតិជាច្រើន។

កម្មវិធីចាប់ឆ្នោតរដូវកាលថ្មីនេះ រួមមានរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ នៅទីក្រុងញូវយ៉ក រួមជាមួយនិងការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥ចំនួន២រង្វាន់។ ការចាប់ឆ្នោត ក្នុងកម្មពិធីអាពាហ៍ពិពាហ៍ របស់ស្រាបៀរ Heinekenនេះ សរបញ្ជាក់ថា ស្រាបៀរ Heineken បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរ Heineken ក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

ជាក់ស្តែងក្នុងកម្មវិធីចាប់ឆ្នោតរដូវកាលនេះ គូស្វាមីភរិយាថ្មីចំនួន២គូ ដែលមានសំណាង បានឈ្នះរង្វាន់ ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ទីក្រុងញូវយ៉ក រួមជាមួយនិងការស្នាក់នៅ ក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥គឺ៖

ចំពោះគូស្វាមី ដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។ ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោតឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថតអាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។

សម្រាប់រដូវកាលអាពាហ៍ពិពាហ៍ ឆ្នាំ២០១៧-២០១៨ ខាងមុខនេះ ស្រាបៀរ Heineken នឹងផ្តល់ជូនរង្វាន់កាន់អស្ចារ្យជាងមុន គឺដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំទៅកាន់ទីក្រុង Amsterdam និងរង្វាន់ជាច្រើនទៀត។

ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែមសូមទូរស័ព្ទមកលេខ 011 222 400/011 333 500។

រីករាយជាមួយស្រាបៀរ Heineken ក្នុងថ្ងៃដ៏វិសេសវិសាលរបស់អ្នកនឹងឈ្នះរង្វាន់ ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅទីក្រុង Amsterdam ទទួលយកបទពិសោធន៍ដំណើរកម្សាន្តដ៏ល្អឯក។  ពិសាដោយការទទួលខុសត្រូវ៕