(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញវីដេអូឃ្លីបមួយ ដោយពន្យល់ដល់ម្ចាស់មធ្យោបាយដឹកជញ្ជូន អំពើរបៀបនៃការបកបិទលតាបត្រ (សន្លឹកប័ណ្ណបង់ពន្ធ) លើយានយន្តរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ចៀសវាងការបកមកហើយ បិទទៅវិញមិនជាប់ ឬបិទខុសលក្ខណៈបច្ចេកទេស។
សូមជម្រាបថា ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០១៧ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋម្ចាស់ យានយន្តជំនិះ ដែលមិនទាន់បានបង់ពន្ធនេះ សូមប្រញាប់ទៅបង់ពន្ធ ជៀសវាងខកខានមិនបានបង់ នាំឲ្យរងការពិន័យ និងអាចរងទោសទណ្ឌថែមទៀត៕