(ភ្នំពេញ)៖ មកដល់ថ្មីទៀតហើយ សម្រាប់អតិថិជន របស់ហាងនំប៉័ង BreadTalk ជាមួយនិងរសជាតិដ៏ឈ្ងុយឆ្ងាញ់ចំនួន១២ប្រភេទ ដែលនឹងបើកលក់នៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខនេះ ហើយ អាចរកទិញបាន ទាំង៦សាខា នៅរាជធានីភ្នំពេញ និងមួយទៀតដែលជាសាខាទី៧ និងលេចរូបរាងក្នុងពេលឆាប់ៗនៅ Polaris Street Food នៅជាប់ បុរី ប៉េងហួត បឹងស្នោរ តាមផ្លូវជាតិលេខ១។
នំប្រភេទថ្មីទាំង១២មុខនោះ រួមមាន៖ Chocolate Heaven Cake ,Chocolate soufflé Cake ,Boston Chocolate Cake, Cocoa Teddy, Choc Aleck, Chocolate Cream Cheese, Chocolate Ganache, Choco Lava Croissang, Dark Chocolate, White Chocolate Donut , Rainbow Donut, Chocolate Toast ។សូមរីករាយជាមួយ នំរសជាតិថ្មី ឈ្ងុយឆ្ងាញ់ពីហាងនំបុ័ង BreadTalk ដែលមានអនាម័យខ្ពស់ សោភ័ណភាពជាទីពេញនិយម ហាងនំប៉័ងរសជាតិដើមរបស់ ប្រទេសសិង្ហបុរី។
ក្នុងឱកាសបើកលក់នូវនំប៉័ង ទាំង១២ប្រភេទនៅថ្ងៃខាងមុខនេះ ហាងនំ BreadTalk សាខាម៉ៅសេទុង នៅថ្ងៃទី២០វិចិ្ឆកានេះ ក៏បានបង្រៀនរប្រៀបធ្វើនំ ដល់សិស្សមកពីសាលា Joy Shool ផងដែរ។
លើសពីនេះ ក្នុងថ្ងៃបើកសាខាថ្មីទី៧ ក៏នឹងបង្ហាញជាផ្លូវការនូវប្រភេទនំថ្មី ដែលជានំប្រភេទ សូកូឡា រសជាតិឆ្ងាញ់ និងផ្សំ រូបមន្តឡើងពីចុងភៅ ពិសេសរបស់ ហាងនំប៉័ង BreadTalk នៅប្រទេស សិង្ហបុរី។
នៅឆ្នាំ២០១៤ ហាងនំប៉័ង BreadTalk បានបើកសាខាដំបូងរបស់ខ្លួននៅប្រទេសកម្ពុជា ដែលមានជំនាញក្នុងការធ្វើនំប៉័ង នំផ្អែម និងនំមានរសជាតិឆ្ងាញ់ៗដទៃទៀត ដែលផ្សំឡើងពីធញ្ញជាតិ ផ្លែឈើ និងឈីស ដ៏ល្អមកពីជុំវិញពិភពលោក។ ឥលូវ BreadTalk មានសាខាចំនួន៦សាខា នៅទីក្រុងភ្នំពេញ សាខាទី១ ធីខេ អេវិនញូ, សាខាទី២ នៅទល់មុខផ្សារទំនើបផេនសល សម្តេចប៉ាន, សាខាទី៣ បឹងកេងកង តាមបណ្តោយផ្លូវ៥១, សាខាទី៤ ម៉ៅសេទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដា សាខាទី៥ ផ្សារទំនើបស្ទឹងមានជ័យថ្មី និងសាខាទី៦ កម្ពុជាក្រោម ហើយឆាប់ៗនេះ ហាងនំប៉័ង BreadTalk នៅបើកសាខាទី៧ របស់ខ្លួន នៅ Polaris Street Food នៅជាប់ បុរី ប៉េងហួត បឹងស្នោរ តាមបណ្តោយ ផ្លូវជាតិលេខ១៕