(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា,សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត,លោក ជួរ លឹមហួត, និងកញ្ញា យ៉ង់ សក្គុណា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱសានវាទ៖ ការស្ម័គ្រចិត្តចុះចូលពីសំណាក់អតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ចូលគណបក្សប្រជាជនកម្ពុជាមានត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ
២៖ អ្នកនាំពាក្យគណបក្ស៖ បញ្ជីឈ្មោះតំណាងរាស្រ្ត និងឯកសារផ្សេងៗ បានផ្ញើជូនដល់ គ.ជ.ប រួចរាល់, ហើយគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រៀមខ្លួនដើម្បីទទួលយកអាសនៈនៅរដ្ឋសភា
៣៖ គណបក្សសញ្ជាតិកម្ពុជា ប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការទទួលយកអសនៈនៅរដ្ឋសភា ក្រោយរំលាយគណបក្សសង្រ្គោះជាតិ
៤៖ គណបក្ស LDP ប្រកាសមិនទទួលយកអាសនៈរដ្ឋសភាទំនេរ ដែលបានមកពីការរំលាយគណបក្សសង្រ្គោះជាតិ
៥៖ គ.ជ.ប សម្រេចប្រើប្រាស់បទបញ្ជា និងនីតិវិធី ពាក់ព័ន្ធនឹងការបែងចែកអាសនៈតំណាងរាស្ត្រដែលនៅទំនេរ!
៦៖ ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះ គីរ៉ូជី បណ្តាលឲ្យរាជធានី-ខេត្តមួយចំនួន ពិសេសខេត្តជាប់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២១ ខែវិច្ឆិកា!
៧៖ កម្ពុជា ដាក់ឲ្យដំណើរការ ការបង់ប្រាក់ពន្ធ តាមប្រព័ន្ធអេឡិកត្រូនិក (E-payment) ខណៈការដាក់លិខិតប្រកាសបង់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-Filing) នឹងត្រូវដាក់ឲ្យដំណើរការនៅដើមឆ្នាំក្រោយ
៨៖ លិខិតមិត្តអ្នកអាន៖ បើថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាស្លាប់ តើនរណាជាអ្នកសម្លាប់ពិតប្រាកដ?
* ព័ត៌មានអន្តរជាតិ (World News)
១៖ ដើម្បីដោះស្រាយបញ្ហារ៉ូហ៊ីងយ៉ាឲ្យបាន មហាយក្សចិនប្រាប់មីយ៉ាន់ម៉ា ឲ្យដើរតាមបីជំហាននេះ
២៖ រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ «រៀបរាប់ពីអតីតមេដឹកនាំបះបោរ Catalonia គឺជាភ្នាក់ងារសម្ងាត់រុស្ស៊ី» ដោយបានស្តាប់ហើយ ពិតជាភ្ញាក់ផ្អើល
៣៖ សហរដ្ឋអាមេរិកផ្ដល់ជំនួយរាប់លានដុល្លារគាំទ្រដល់សង្រ្គាមគ្រឿងញៀនរបស់លោកឌូតឺតេ
៤៖ អារ៉ាប៊ីសាអូឌីត ហៅសម្ព័ន្ធមិត្តអារ៉ាប់ប្រជុំគ្នា នៅអេហ្ស៊ីប រកមធ្យោបាយទប់ទល់នឹងអ៊ីរ៉ង់
៥៖ អារ៉ាប៊ីសាអូឌីត «កំពុងប្រកូកប្រកាសឲ្យបណ្តារដ្ឋអារ៉ាប់ ប្រុងប្រយ័ត្នចំពោះអ៊ីរ៉ង់» ដោយចោទថា រដ្ឋនេះកំពុងឈ្លានពាន និងរំលោភច្បាប់អន្តរជាតិ
៦៖ តំបន់ភាគកណ្តាលវៀតណាម «កំពុងត្រៀមខ្លួនទប់ទល់គ្រោះទឹកជំនន់» និងគ្រោះធម្មជាតិអាក្រក់ៗផ្សេងទៀត ៕