(កំពង់ធំ)៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញចូលរួមកិច្ចប្រជុំការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាល អភិបាលរងក្រុងស្រុក មន្ទីរអង្គភាពជាប់ពាក់ព័ន្ធ និងអង្គកាដៃគូរជាប់ពាក់ព័ន្ធជុំវិញខេត្ត។
លោក មុំ ចែម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានលើកឡើងថា នៅខេត្តកំពង់ធំ អង្គការដៃគូរដែលធ្វើការអភិវឌ្ឍលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទរួមមាន៖ អង្គការ IDE, អង្គការស្រែខ្មែរ, អង្គការទ្រទ្រង់ស្រ្តីខ្មែរ, អង្កការអភិវឌ្ឍន៍សហគមន៍, អង្គការ plan, អង្គការការីសតាស, អង្គការហូម, អង្គការបរិស្ថាន និងអភិវឌ្ឍន៍ និង អង្គការពន្លឺអភិវឌ្ឍន៍។
លោក គង់ វិមាន លើកឡើងថា ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺពិតជាមានសារសំខាន់ណាស់ ដែលយើងទាំងអស់ត្រូវយកចិត្តទុកដាក់ ព្រោះទឹកជាប្រភពនៃជីវិតដែលយើងត្រូវការប្រើប្រាស់ ប្រចាំថ្ងៃ ដើម្បីឲ្យសកម្មភាពនេះទទួលបានជោគជ័យនោះយើងត្រូវធ្វើការឲ្យបានព្រមៗគ្នាដោយ អាជ្ញាធរក្រុង ស្រុក ចាប់តាំងពីលោកអភិបាលក្រុង ស្រុក រហូតដល់ មេឃុំ និងមេភូមិ ត្រូវបន្តកិច្ចសហការ ជាមួយអង្គកាដៃគូរឲ្យបានស្អិតរមួត ហើយអង្កកាដៃគូរគ្រប់រូប សូមបន្តការយកចិត្តទុកដាក់បន្តការងារជួយអនុវត្តការងារឲ្យចំគោលដៅ ជាពិសេសត្រូវមានការសហការជាមួយ មន្ទីរអភិវឌ្ឍន៍ជនបទក្នុងភាពជាដៃគូរឲ្យបានពិតប្រាកដ។
លើសពីនេះទៅទៀត ក្នុងការអនុវត្តកម្មវិធីសូមយកកម្មវិធីផែនការវិនិយោគ និងផែនការអភិវឌ្ឍមកធ្វើវិភាគឲ្យបានច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ស្របតាមកំណែទម្រង់របស់ខេត្ត ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។ រីឯសមិទ្ធផលដែលបានធ្វើរួចហើយ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជា ជននៅក្នុងតំបន់ឲ្យពួកគាត់ចេះថែរក្សា និងជួយជួសជុលក្នុងការករណីមានការខូចខាតតិចតួច ជាតួយ៉ាងមុននឹង ដាក់សមិទ្ធផលណាមួយឲ្យពួកគាត់ត្រូវតែមានកិច្ចសន្យានៃការថែទាំ និងជួលជុលតូច ក្នុងន័យដាស់អារម្មណ៍ឲ្យពួក គាត់យល់ថាពួកគាត់គឺជាម្ចាស់កម្មសិទ្ធិរួមនៃសមិទ្ធិផលនោះផងដែរ។