(ភ្នំពេញ)៖ ធនាគារឯកទេសវីង និងបេឡាជាតិរបបសន្តិសុខសង្គមបានបោះជំហានយ៉ាងសំខាន់ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុឲ្យកាន់តែងាយស្រួល និងមានសុវត្ថិភាព ដល់ក្រុមហ៊ុនអាជីវកម្ម សហគ្រិន និយោជក តាមរយៈការចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង់ ភាគទានមកបេឡាជាតិសន្តិសុខសង្គម ភាពជាដៃគូរវាង បេឡាជាតិរបបសន្តិសុខសង្គម និងវីង នឹងបើកចំហសម្រាប់អាជីវកម្មរបស់និយោជកដើម្បី សម្រួលដល់ការបង់ភាគទានរបស់ និយោជិក។ សេវាកម្មនេះនឹងអាចបង់បានតាមរយៈភ្នាក់ងារវីង ប្រមាណ៥០០០កន្លែង ទូទាំងប្រទេសដែលនឹង ផ្តល់ផលប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុនអាជីវកម្ម។
ក្រៅពីភ្នាក់ងារវីង សេវាកម្មនេះនឹងក្លាយជាដំណោះស្រាយដ៏ល្អសម្រាប់ការបង់ប្រាក់បៀរវត្សប្រចំាខែផ្តល់ដោយវីងដល់ដៃគូសហការផលប៉ះពាល់ មួយក្នុងចំណោមជាច្រើននឹងធ្លាក់ទៅលើសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា (GMAC) ដែលជាដៃគូសហការបង់ប្រាក់បៀរវត្ស ប្រចំាខែដ៏ធំរបស់វីង ពិធីចុះអនុស្សរណៈនេះធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ កំាបូឌីយ៉ាណា។
ដើម្បីធ្វើឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្របសម្រួលដល់ការទូទាត់ ការសហការនេះនឹង អនុញ្ញាតឲ្យ ប.ស.ស អាចបង់ថ្លៃសេវាព្យាបាលគ្លីនិក និងមន្ទីរពេទ្យសម្រាប់និយោជិកម្នាក់ៗ តាមរយៈ វីង។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានថ្លែងថា បេឡាជាតិសន្តិសុខសង្គមសម្លឹង មើលឃើញថា ធនាគារឯកទេសវីង ជាដៃគូដែលអាចផ្តល់លទ្ធភាពធ្វើឲ្យការងាររបស់ ប.ស.ស កាន់តែមានប្រសិទ្ធភាព។ ដូច្នេះហើយ បានជា ប.ស.ស សម្រេចចិត្តចាប់ដៃគូជាមួយវីងដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនកម្មករ និយោជិកពេលរងគ្រោះថ្នាក់ការងារ។ អត្ថប្រយោជន៍សម្រាប់សេវាថែទំាសុខភាពក៏ដូចជាអត្ថប្រ យោជន៍សម្រាប់ស្រី្តត្រូវឆ្លងទន្លេនឹងត្រូវធ្វើតាមវីង» ។
អត្ថប្រយោជន៍របស់និយោជក់សម្រាប់ភាពជាដៃគូរវាង ប.ស.សនិង វីងមានដូចជា៖
ទី១៖ ផ្តល់នូវវិធីងាយស្រួល លឿន ដល់និយោជក់ដើម្បីផ្ទេរភាគទានមក ប.ស.ស
ទី២៖ ផ្តល់ប្រព័ន្ធមានសុវត្ថិភាពដល់និយោជកដោយគ្មានភាពស្មុគស្មាញ
ទី៣៖ អាចប្រើប្រាស់បណ្តាញភ្នាក់ងាររបស់វីង ប្រមាណ៥០០០កន្លែងទូទាំងប្រទេស
ទី៤៖ ជាមួយកម្មវិធីស្មាតហ្វូនវីង បម្រើសេវាកម្ម ២៤ម៉ោងក្នុងមួយថ្ងៃ៧ថ្ងៃ ក្នុងមួយសប្តាហ៍រយៈពេលពេញមួយឆ្នាំការផ្ទេរប្រាក់អាចធ្វើបានគ្រប់ ពេលវេលាគ្រប់ទីកន្លែងដែលផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនមិនមានពេលឈប់សម្រាក។
និងទី៥៖ មិនចំាបាច់រង់ចំា ធនាគារបើកទ្វារ មិនបារម្ភពីម៉ោងធ្វើការ ឬខកខានតាមកាលបរិច្ឆេទ
លោក Ruan Swanapoel ដែលជានាយកជាន់ខ្ពស់ទទួលបន្ទុកផ្នែកអាជីវកម្មរបស់វីង បានបន្តថា ថ្ងៃនេះជាថ្ងៃនៃការចាប់ផ្តើមសហការរវាងវីង និងប.ស.ស។ ពួកយើងនឹងពង្រីកទំនាក់ទំនងនៅថ្ងៃអនាគតឲ្យកាន់តែប្រសើរឡើងដើម្បីផ្តល់ដំណោះស្រាយកាន់តែមានភាពបត់បែនជាមួយ លទ្ធផលប្រកបដោយចិរភាព»។ នេះក៏ជាជម្រើសទូទាត់សម្រាប់ការផ្ទេរប្រាក់ ដូចជាអត្ថប្រយោជន៍ពេលសម្រាលកូនជាដើមវីង ជួយបំពេញតម្រូវការ ហិរញ្ញវត្ថុជូនប្រជាជនដើម្បីជួយសម្រួលដល់ ប.ស.ស ក្នុងការថែទំាសុខុមាលភាពសម្រាប់ប្រទេសជាតិ៕