(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ដ៏អស្ចារ្យនៃការប្រគំតន្ដ្រី Smart Mega Concert របស់ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ដែលមានការចូលរួមសម្ដែង ពីកំពូលតារាចម្រៀងកូរ៉េ គឺកញ្ញា Lee Chae-rin ដែលគេស្គាល់ដោយខ្លីថា កញ្ញា «CL» នៅថ្ងៃទី០៩ ធ្នូ ខាងមុខនេះ។
កញ្ញា CL អាយុ២៦ឆ្នាំ ជាអតីតសមាជិករបស់ក្រុមចម្រៀង របស់ប្រទេសកូរ៉េខាងត្បូងឈ្មោះ 2NE1 កញ្ញាបានឈ្នះពានរង្វាន់ជាច្រើន លើការនិពន្ធបទចម្រៀង និងការសម្ដែងបទចម្រៀង។ កញ្ញា CL នឹងឡើងសម្តែងនៅលើឆាកដ៏អស្ចារ្យក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីការសម្ដែងរបស់តារាចម្រៀងក្នុងស្រុកដូចជា កញ្ញា Nikkie Nikkie កញ្ញាAdda តារាចម្រៀង Bross La លោកថេណា ក្រុម SWSB ក្រុម Mustaches Band និង លោក P-Sand។
លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart បានថ្លែងថា៖ «ប្រជាប្រិយភាពរបស់តារា K-Pop នៅកម្ពុជា គឺពិតជាធំធេងណាស់ យើងខ្ញុំមានអារម្មណ៍រំភើបរីករាយ ដែលយើងអាចអញ្ជើញតារាដ៏ល្បីមួយរូបទៀត មកសម្តែងនៅទីក្រុងភ្នំពេញ ដោយកាលពីប៉ុន្មានឆ្នាំមុន យើងខ្ញុំបានសន្យាថានឹងអញ្ជើញតារាសម្ដែងកំពូលៗ និងល្បីៗមកសម្តែងឲ្យអតិថិជនរបស់យើងខ្ញុំឲ្យបានជាប្រចាំ។ ជាក់ស្តែង យើងខ្ញុំពិតបានសម្រេចដូចអ្វីដែលបានសន្យា ដោយអញ្ជើញតារានានារួមមាន៖ កញ្ញា Demi Lovato កញ្ញា Jessie J និង លោក Rain ហើយពេលនេះ គឺកំពូលតារាចំរៀងម្នាក់ទៀត គឺកញ្ញា CL ដែលនឹងមកសម្តែងជូនអតិថិជនជាទីស្រលាញ់របស់យើងខ្ញុំ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអតិថិជនទាំងអស់ដែលបាន ផ្តល់ការជឿទុកចិត្តមកលើក្រុមហ៊ុន Smart ក្នុងនាមជាជម្រើសក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍តែមួយគត់សម្រាប់លោកអ្នក នៅកម្ពុជា»។
ការប្រគំតន្រ្តី Smart Mega Concert នឹងធ្វើឡើងនៅ ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៧ នៅប្រព្រឹត្ដទៅ នៅកោះពេជ្រ ចាប់ផ្ដើមពីម៉ោង ៦៖០០ ល្ងាចតទៅ។ ការប្រគំតន្រ្តីនេះរៀបចំដោយ ក្រុមហ៊ុន Smart សហការជាមួយ ក្រុមហ៊ុន HD&S Media Group ដែលជាភ្នាក់ងារមួយ មានឯកទេសខាងរៀបចំផែនការក្នុងប្រព័ន្ធផ្សព្វផ្សាយ ផលិតកម្មភាពយន្ត និងការគ្រប់គ្រងការប្រគំតន្រ្តី។
នាយកផ្នែកគម្រោងពិសេស របស់ក្រុមហ៊ុន HD&S Media Group លោក Carlos Philip B.Gatdula IV មានសេចក្តីរីករាយ ដែលបានចូលរួមក្នុងការរៀបចំការប្រគំតន្រ្តីនាពេលខាងមុខនេះ។
លោកក៏បានលើកឡើងផងដែរថា៖ «យើងមានសេចក្តីរីករាយ និងមានកិត្តិយសណាស់ ដែលក្រុមហ៊ុនរបស់យើង បានសហការជាមួយក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័តល្អជាងគេ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំការប្រគំតន្ត្រី សម្រាប់អ្នកគាំទ្រតន្រ្តី K-Pop រាប់ម៉ឺននាក់»។
លោកអ្នក មានជម្រើសចំនួន២ គឺសម្រាប់អតិថិជន Smart ដើម្បីទទួលបានប័ណ្ណចូលរួមការប្រគំតន្រ្តីនេះ៖
*ដោយបញ្ចូលលុយទូរស័ព្ទចំនួន ១០ដុល្លារ ឬការភ្ជាប់គម្រោង StreamOn 8 ឬគម្រោង Power+ 8 របស់ Smart អតិថិជនអាចទទួលបានសំបុត្រប្រភេទពិសេស «Premium» ចំនួន២សន្លឹក និងអាវយឺតមួយដោយឥតគិតថ្លៃ។ សម្រាប់ការបញ្ចូលលុយទូរស័ព្ទ ចំនួន ២ដុល្លារបន្ថែមទៀត នឹងទទួលបានអាវយឺតមួយបន្ថែមទៀត។
*ដោយបញ្ចូលលុយទូរស័ព្ទចំនួន ៥ដុល្លារ ឬភ្ជាប់គម្រោង StreamOn2 ឬគម្រោង Power+2 របស់ Smart អតិថិជនអាចទទួលបានសំបុត្រចូលក្នុងតំបន់បៃតង (Green Zone) ចំនួន២សន្លឹក។
សំបុត្រចូលរួមទស្សនាការប្រគំតន្ត្រីខាងលើអាចស្វែងរកបាននៅគ្រប់ហាង Smart Shops ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃស្អែកតទៅ រួមមាន៖ Smart Shop មុនីវង្ស, កោះពេជ្រ, តាខ្មៅ, អ៊ីអនម៉ល, មហាវិថីនេរុហ៍, TK Avenue, ភ្នំពេញសេនធ័រ, ជ្រោយចង្វារ និង Smart Shop Exchange Square ឬលោកអ្នក អាចស្វែងរកទីតាំង Smart Shop នៅគេហទំព័រនេះ https://www.smart.com.kh/store-finder ៕