(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយឥតសំណងសរុបចំនួន ៤០៥,២៦០ដុល្លារអាមេរិក បន្ថែមទៀតដល់កម្ពុជា សម្រាប់គម្រោងទ្រង់ទ្រាយ តូចសន្តិសុខមនុស្សជាតិ ចំនួន៥គម្រោង។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News បានទទួលនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ពិធីចុះហត្ថលេខាសម្រាប់ការផ្តល់ជំនួយឥតសំណងនេះ នឹងធ្វើឡើងនៅរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្អែកនេះ នៅស្ថានទូតជប៉ុន ក្នុងនោះភាគីជប៉ុន តំណាងដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងភាគីកម្ពុជា តំណាងដោយ៤ស្ថាប័ន
ជំនួយឥតសំណងទាំងនេះ នឹងគាំទ្រដល់គម្រាងអភិវឌ្ឍចំនួន៥ នៅជនបទរបស់កម្ពុជា ក្នុងនោះរួមមាន៖
ទី១៖ គម្រោងសាងសងអគារសិក្សា១ខ្នង នៅសាលាបឋមសិក្សាពើក ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ នូវថវិកាចំនួន ៨៥,៤១៣ដុលា្លរ។
ទី២៖ គម្រោងសាងសង់អគារសិក្សា១ខ្នង នៅសាលបឋមសិក្សាកក់កន្ថង ក្នុងស្រុកគុលែន ខេត្តព្រះវិហារ នូវថវិកាចំនួន ៦០,៨២០ដុលា្លរ
ទី៣៖ គម្រោងសាងសង់អគារសិក្សា១ខ្នង នៅសាលាបឋមសិក្សាមេម៉ង់ ក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី នូវថវិកាចំនួន ៧០,៤៧០ដុល្លារ
ទី៤៖ គម្រោងសាងសងអគារសិក្សា១ខ្នង នៅសាមបឋមមត្តេយ្យសិក្សា-បឋមសិក្សា-អនុវិទ្យាល័យប៉ាងរលឹមរតនៈ ក្នុងស្រុកប៉ៃលិន ខេត្តប៉ៃលិន នូវថវិកាចំនួន ៥៧,៣៦៨ដុល្លារ។
និងទី៥៖ គម្រោងអនុវត្តបរិស្ថានរស់នៅប្រកបដោយនិរន្តរភាព តាមរយៈការអប់រំបរិស្ថានតាមបែបអនុវត្ត នៅក្នុងមជ្ឈមណ្ឌលគរុកោសល្យភុមិភាគ នៅកម្ពុជា នូវថវិការចំនួន ១៣១,១៨៩ដុល្លារ៕