(ពោធិ៍សាត់)៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញ និងពន្យល់ណែនាំ របៀបជ្រើសរើសអាហារដែលមានសុវត្ថិភាព ដល់អាជីវករលក់ដូរ និងប្រជាពលរដ្ឋ ព្រមទាំងធ្វើតេស្តឃីត លើត្រីសាច់មួយចំនួន នៅផ្សារ បឹងខ្នារ ស្ថិតនៅឃុំបឹងខ្នារ និងផ្សារអ៊ីផា ស្ថិតនៅឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
សកម្មភាពនេះ យើងទទួលបានលទ្ធផលដូចខាងក្រោម៖
ទី១៖ បានធ្វើតេសបឋមលើបង្គា និង ទឹកខ្មេះ សរសៃគុយទាវ លត ជាលទ្ធផលយើងរកពុំឃើញមាន សារធាតុគីមីឡើយ។
ទី២៖ បានផ្សព្វផ្សាយ និងបិទ Poster ព្រមទាំងបានពន្យល់ណែនាំដល់បងប្អូនអាជីវករអិយមានការដាក់តាំងលក់នូវផលិតផលឲ្យមានសណ្តាប់ធ្នាប់ និងមានអនាម័យល្អ។
និងទី៣៖ បានធ្វើការដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញហាមឃាត់ យកទៅដុតកំទេចចោល ចំនួន៤មុខ ៣៨០គីឡូក្រាម។
មន្ត្រីកាំកុងត្រូល បានថ្លែងឲ្យដឹងថា ដើម្បីធានាសុវត្ថិភាពចំនីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះលោករួមទាំងមន្ត្រី កាំកុងត្រូលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ ជាក់ស្តែងនៅថ្ងៃនេះបានបន្តចុះត្រួតពិនិត្យគុណភាពទំនិញក្នុងផ្សារអ៊ីផា ក្នុងគោលបំណងតែមួយគត់ គឺចង់ប្រជាពលរដ្ឋបរិភោគអាហារប្រកបទៅដោយគុណភាពល្អ លើសពីនេះអាចឲ្យគាត់យល់ដឹងដោយខ្លួនឯង នៅរបៀបជ្រើសរើសម្ហូបអាហារណាដែលមានសុវត្ថិភាពយកមកទទួលទាន។
ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល បានធ្វើការបិទស្ទីកឃ័រ និងបង្ហាញដល់អាជីវករ ក៍ដូចជាប្រជាពលរដ្ឋនូវរបៀបមើលថ្ងៃខែកំណត់នៃការបរិច្ឆេទ និងការជ្រើសរើសផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាពសម្រាប់ទទួលទាន និងបានធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករឲ្យដាក់តាំងលក់ ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាល់ជាពិសេសហួសកាលបរិច្ឆេទ ប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕