
អតីតជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ CNRP សរុប៣នាក់ទៀតហើយ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជន
19-11-2017 22:09
(កំពង់ស្ពឺ)៖ អតីតជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សសង្រ្គោះជាតិ ៣នាក់ទៀតហើយ នៅស្រុកសំរោង ខេត្តកំពង់ស្ពឺ បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។
អតីតជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាទាំង៣រូប រួមមាន៖
ទី១៖ លោក យឹម ណាត ជំទប់ទី២ ឃុំសែនដី
ទី២៖ លោក សួន ធីម សមាជិកក្រុមប្រឹក្សា ឃុំសែនដី
ទី៣៖ លោក ម៉ុម គង៉ សមាជិកក្រុមប្រឹក្សា ឃុំសែនដី។
ខាងក្រោមនេះគឺជាលិខិតសុំចុះចូលរបស់អតីតជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ របស់គណបក្សសង្រ្គោះជាតិ ទាំង៣រូបនោះ។