(កំពង់ធំ)៖ អតីតជំទប់ទី១ម្នាក់ និងសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សសង្រ្គោះជាតិ៤នាក់ទៀតហើយ នៅស្រុកបារាយណ៍ និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញនូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៤រូប បានធ្វើឡើងបន្ទាប់ពី តុលាការកំពូលបានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។
អតីតជំទប់ទី១ម្នាក់ និងសមាជិកក្រុមប្រឹក្សាទាំង៣រូប រួមមាន៖
ទី១៖ លោកស្រី អ៊ុស អ៊ី ជាសមាជិកក្រុមប្រឹក្សា ឃុំចុងដូង ស្រុកបារាយណ៍
ទី២៖ លោក ជា យឿន ជាជំទប់ទី១ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ
ទី៣៖ លោក អ៊ាង អ៊ាន ជាសមាជិក្រុមប្រឹក្សា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ
ទី៤៖ លោកស្រី សំរិត អៀង ជាសមាជិកក្រុមប្រឹក្សា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ
ខាងក្រោមនេះគឺជាលិខិតសុំចុះចូលរបស់អតីតជំទប់ទី១ ម្នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ របស់គណបក្សសង្រ្គោះជាតិ ទាំង៤រូបនោះ៖