(ព្រៃវែង)៖ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អតីតមេឃុំ ជំទប់ទី១-២ និងសមាជិកក្រុមប្រឹក្សាឃុំទូទាំងស្រុកព្រះស្តេច ខេត្តព្រៃវែងចំនួន១០នាក់ មកពីគណបក្សសង្គ្រោះជាតិ បានសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។
ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង១០រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតមន្រ្តីគណបក្សសង្គ្រោះជាតិទាំង១០នាក់រួមមាន៖
ទី១៖ លោក អ៊ុ ឡាច អាយុ៦៥ឆ្នាំ មេឃុំជៃកំពក ស្រុកព្រះស្តេច
ទី២៖ លោក ហ៊ា ហ៊ាញ អាយុ៥២ឆ្នាំ ជំទប់ទី១ ឃុំរំចេក ស្រុកព្រះស្តេច
ទី៣៖ លោក សួន វន្ថន អាយុ៦១ឆ្នាំ ជំទប់ទី១ ឃុំរាធរ ស្រុកព្រះស្តេច
ទី៤៖ លោក ពួក សារុំ អាយុ៤៨ឆ្នាំ ជំទប់ទី២ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច
ទី៥៖ លោក នួ ធួន អាយុ៧៣ឆ្នាំ សមាជិកឃុំក្រាំងស្វាយ ស្រុកព្រះស្តេច
ទី៦៖ លោកស្រី ស៊ាង សាគី អាយុ៦២ឆ្នាំ សមាជិកាក្រុមប្រឹក្សាឃុំជៃកំពក ស្រុកព្រះស្តេច
ទី៧៖ លោក កួយ សំអាន អាយុ៦៧ឆ្នាំ សមាជិកឃុំរំចេក ស្រុកព្រះស្តេច
ទី៨៖ លោក ម៉ៅ វ៉ន អាយុ៥២ឆ្នាំ សមាជិកឃុំរំចេក ស្រុកព្រះស្តេច
ទី៩៖ លោក យួន អូន អាយុ៤៧ឆ្នាំ សមាជិកក្រុមប្រឹក្សា ស្រុកពាមរក៏
ទី១០-លោក អ៊ួន រ៉ង អាយុ៤៧ឆ្នាំ ជំទប់ទី២ ឃុំអ្នកលឿង ស្រុកពាមរក៏។
គណបក្សប្រជាជនកម្ពុជាស្រុកព្រះស្តេច បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិចំនួន១០រូប ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា តួនាទីរបស់បងប្អូនដែលធ្លាប់មាននឹងត្រូវបានរក្សាដដែល៕