(ត្បូងឃ្មុំ)៖ អតីតសមាជិកក្រុមប្រឹក្សាឃុំ និងជំទប់ទី២ឃុំវាលម្លូរ ក្នុងស្រុកពញាក្រែក និងអតីតសមាជិកក្រុមប្រឹក្សាឃុំអញ្ចើម ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំចំនួន៣នាក់ ទៀតហើយ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញនូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាន នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៣រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីត សមាជិកក្រុមប្រឹក្សាឃុំ ទាំង៣នាក់រួមមាន៖ ទី១៖ លោក អ៊ុក ធី អាយុ៥២ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សាឃុំ វាលម្លូរ ស្រុកពញាក្រែក ទី២៖ លោក ប៉ុក ចាន់ អាយុ៥២ឆ្នាំ អតីតជំទប់ទី២ ឃុំវាលម្លូរ ស្រុកពញាក្រែក និងទី៣ លោក ម៉ី ថន អាយុ៤៩ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សាឃុំអញ្ចើម ស្រុកត្បូងឃ្មុំ។
សូមបញ្ជាក់ថា គិតមកទល់នឹងថ្ងៃនេះ សមាជិកគណបក្សសង្គ្រោះជាតិ បានចុះចូលមករួមរស់ជាមួយគណបក្សប្រជាជនក្នុងខេត្តត្បូងឃ្មុំ សរុបចំនួន ២៤នាក់ហើយ ក្នុងនោះរួមមាន៖
-សមាជិកក្រុមប្រឹក្សាក្រុង/ស្រុក ០៤នាក់
-មេឃុំ ០២ នាក់
-ជំទប់ទី១ឃុំ ០១ នាក់
-ជំទប់ទី២ឃុំ ០៤ នាក់
-សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ១៣ នាក់ ។
ខាងក្រោមនេះ គឺជាលិខិតសុំចុះចូល របស់អតីតសមាជិកក្រុមប្រឹក្សាឃុំ និងជំទប់ទី២ឃុំវាលម្លូរ និងអតីតសមាជិកក្រុមប្រឹក្សាឃុំអញ្ចើម ទាំង៣នាក់ របស់គណបក្សសង្រ្គោះជាតិ ៖