(ត្បូងឃ្មុំ)៖ គិតចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតក្រុមប្រឹក្សាស្រុក អតីតមេឃុំ អតីតជំទប់ និងអតីតក្រុមប្រឹក្សាឃុំ មកពីគណបក្សសង្គ្រោះជាតិ នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំចំនួន៦នាក់ បានសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ។
ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៤រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតមន្រ្តីគណបក្សសង្គ្រោះជាតិទាំង៦នាក់រួមមាន៖
ទី១៖ លោក អ៊ឹម គឹមស្រ៊ា អតីតសមាជិកក្រុមប្រឹក្សាស្រុក
ទី២៖ លោក យុន ទីម អតីតសមាជិកក្រុមប្រឹក្សាស្រុក
ទី៣៖ លោក ជ្រា អេងឈុង អតីតមេឃុំអំពិលតាពក
ទី៤៖ លោក មឿង ផន អតីតក្រុមប្រឹក្សាឃុំអំពិលតាពក
ទី៥៖ លោក ឆាយ សុគន់ អតីតជំទប់ទី១ ឃុំគងជ័យ
ទី៦៖ លោក ចេង នង អតីតក្រុមប្រឹក្សាឃុំគងជ័យ។
គណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិចំនួន៦រូប ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា តួនាទីរបស់បងប្អូនដែលធ្លាប់មាននឹងត្រូវបានរក្សាដដែល៕