(កំពង់ឆ្នាំង)៖ អតីតមេឃុំ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ នៅខេត្តកំពង់ឆ្នាំងចំនួន៤នាក់ទៀតហើយ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញនូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៤រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំទាំង៤នាក់រួមមាន៖
ទី១៖ លោក ឈុំ ឈៀង មេឃុំច្រណូក ស្រុកកំពង់លែង
ទី២៖ លោក សឿង ស៊ុ ជំទប់ទី២ ឃុំត្បែងខ្ពស់ ស្រុកទឹកផុស
ទី៣៖ លោក ជៀប គង់ សមាជិកក្រុមប្រឹក្សាឃុំឆ្នុកទ្រូ ស្រុកទឹកបរិបូរណ៍
ទី៤៖ លោក វ៉ាន់ សារ៉ាន់ សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ខាងក្រោមនេះ គឺជាលិខិតសុំចុះចូលរបស់អតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិទាំង៤រូប៖