(កណ្តាល)៖ អតីតសមាជិកក្រុមប្រឹក្សាឃុំទឹកកន្លែង និងឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាលចំនួន២នាក់ទៀតហើយ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញនូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង២រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតសមាជិកក្រុមប្រឹក្សាឃុំទាំង២នាក់រួមមាន៖ ទី១៖ លោក ជុំ សំបូរ អាយុ៦៩ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សាឃុំទឹកកន្លែង និងទី២៖ លោក ហេង ឆេងលី អាយុ៦៣ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សាឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។
ខាងក្រោមនេះ គឺជាលិខិតសុំចុះចូលរបស់អតីតសមាជិកក្រុមប្រឹក្សាឃុំកណ្តឹង របស់គណបក្សសង្រ្គោះជាតិ៖