(តាកែវ)៖ អតីតសមាជិកក្រុមប្រឹក្សាឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវម្នាក់ទៀតហើយ គឺលោក នួន ផាន្នី របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញនូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់អតីតមន្រ្តី គណបក្សសង្រ្គោះជាតិរូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក នួន ផាន្នី បានលើកឡើងថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានឱនក្បាលបម្រើបរទេស ចង់បំផ្លាញជាតិ និងដើម្បីតែអំណាចមិនគិតពីមហន្តរាយជាតិខ្លួនឯង ជាអំពើក្បត់ជាតិ។
ខាងក្រោមនេះ គឺជាលិខិតសុំចុះចូលរបស់អតីតសមាជិកក្រុមប្រឹក្សាឃុំកណ្តឹង របស់គណបក្សសង្រ្គោះជាតិ៖