(ព្រះសីហនុ)៖ អគ្គិភ័យយ៉ាងសន្ធោសន្ធៅ បាននិងកំពុងឆាបឆេះរោងចក្រផលិតទឹកកក មួយកន្លែងស្ថិតក្នុងភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយមូលហេតុជំនាញដំបូងសមត្ថកិច្ចរាយការណ៍ថា បណ្តាលមកពីផ្ទុះធុងហ្គាស។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅពេលនេះកម្លាំងសមត្ថកិច្ចរបស់លោក បាននិងកំពុងជួយអន្តរាគមន៍ហើយ ដោយបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅកាន់កន្លែងកើតហេតុភ្លាមៗ។
លោក ហ៊ីង ចាន់រិទ្ធ អធិការនគរបាលស្រុកព្រៃនប់ ក៏បានបញ្ជាក់ផងដែរ នៅពេលនេះរថយន្តរបស់អធិការមួយគ្រឿង កំពុងតែបាញ់ពន្លត់ និងមានការជួយអន្តរាគមន៍ពីរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តផងដែរ៕