(កំពង់ធំ)៖ អតីតសមាជិកក្រុមប្រឹក្សាឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំម្នាក់​ទៀតហើយ គឺលោកស្រី អ៊ុយ អីម របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។​ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាន​នៅព្រឹក​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់សមាជិកអតីតគណបក្សសង្រ្គោះជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។

​​លោកស្រី អ៊ុយ អ៊ីម បានលើកឡើងថា ក្រោយដឹងថា លោក កឹម​ សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិជាមនុស្សក្បត់ជាតិ លោកស្រីបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំធ្វើឲ្យជាតិទាំងមូលមានការរីកចម្រើន និងអភិវឌ្ឃន៍យ៉ាងខ្លាំង។

ខាងក្រោមនេះ គឺជាលិខិតសុំចុះចូល​របស់លោកស្រី អ៊ុយ អ៊ីម ​របស់គណបក្សសង្រ្គោះជាតិ​៖