(កំពង់ចាម)៖ អតីតមេឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ម្នាក់ទៀតហើយ គឺលោក ឡាយ សេងហុង របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
បើតាមការបញ្ជាក់ពីលោក ឡាយ សេងហុង បានឲ្យដឹងថា គាត់ជាមេឃុំម្នាក់ ដែលបង្រៀនដល់មេឃុំ និងចៅសង្កាត់របស់គណបក្សសង្គ្រោះជាតិនៅទូទាំងប្រទេសតែម្តង។
ការសម្រេចដើរចេញរបស់សមាជិកអតីតគណបក្សសង្រ្គោះជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។
លោក ឡាយ សេងហុង បានលើកឡើងថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានឱនក្បាលបម្រើបរទេស ចង់បំផ្លាញជាតិ និងដើម្បីតែអំណាចមិនគិតពីមហន្តរាយជាតិខ្លួនឯង ជាអំពើក្បត់ជាតិ។
ខាងក្រោមនេះ គឺជាលិខិតសុំចុះចូលរបស់លោក ឡាយ សេងហុង របស់គណបក្សសង្រ្គោះជាតិ៖