(ព្រះវិហារ)៖ អតីតជំទប់ទី១ ម្នាក់ទៀតហើយរបស់គណបក្សសង្គ្រោះ នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់សមាជិកអតីតគណបក្សសង្រ្គោះជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។
ជំទប់ទី១រូបនេះ គឺលោក រៀម សេត ជំទប់ទី១ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បាននិយាយថា បន្ទាំប់ពីបានដឹងថា គណបក្សសង្គ្រោះជាតិបានធ្វើនយោបាយប្រជាពិថុត គុហកបោកប្រាស់ប្រជារាស្ដ្រ ហើយលោក កឹម សុខា ជាជនក្បត់ជាតិ បង្កចលាចល រួមគំនិតជាមួយបរទេសធ្វើបដិវត្តពណ៌ ផ្ដូលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ខាងក្រោមនេះ គឺជាលិខិតសុំចុះចូលរបស់ជំទប់ទី១ របស់គណបក្សសង្រ្គោះជាតិ៖