(ព្រះសីហនុ)៖ ជំទប់ទី២ ម្នាក់ និងសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សសង្រ្គោះជាតិ ២នាក់ទៀតហើយ នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់សមាជិកអតីតគណបក្សសង្រ្គោះជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។
ជំទប់ទី២ម្នាក់ និងសមាជិកក្រុមប្រឹក្សាទាំង២រូប រួមមាន៖
ទី១៖លោក អ៊ិត ចាត អាយុ៣៥ឆ្នាំ ជំទប់ទី២ ឃុំតានៃ ស្រុកព្រៃនប់
ទី២៖លោក ទាវ សុខ អាយុ៥៦ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំជើងគោ ស្រុកព្រៃនប់
ទី៣៖លោក ប្រាក់ វណ្ណី អាយុ៦២ឆ្នាំ ជំទប់ទី២ ឃុំជើងគោ ស្រុកព្រៃនប់
ខាងក្រោមនេះគឺជាលិខិតសុំចុះចូលរបស់ជំទប់ទី២ ម្នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ របស់គណបក្សសង្រ្គោះជាតិ ទាំង២រូបនោះ៖