(ស្វាយរៀង)៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សសង្រ្គោះជាតិ ២នាក់ទៀតហើយ នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់សមាជិកអតីតគណបក្សសង្រ្គោះជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។
សមាជិកក្រុមប្រឹក្សាទាំង២រូបរួមមាន៖
ទី១៖លោក នុត សារុន អាយុ៦១ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សាឃុំខ្សែគ្រ ស្រុកកំពង់រោទ៍
ទី២៖លោក នុត សេង អាយុ៥៤ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សាឃុំញរ ស្រុកកំពង់រោទ៍
ខាងក្រោមនេះគឺជាលិខិតសុំចុះចូល សមាជិកក្រុមប្រឹក្សាឃុំ របស់គណបក្សសង្រ្គោះជាតិ ទាំង២រូបនោះ៖