(ព្រះសីហនុ)៖ នាវាទេសចរណ៍០១គ្រឿង ឈ្មោះ Volendam ដែលជានាវាទី២២ មកពីកំពង់ផែ Hochiminh ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មុនបន្ដដំណើរទៅប្រទេសថៃ។
នាវាទេសចរណ៍នេះ បានផ្ទុកអ្នកដំណើរចំនួន១,២៨៦នាក់ (ស្រី៦៨២នាក់) និងនាវិកចំនួន ៦៣០នាក់ (ស្រី៩៥នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង០៣៖០០រសៀលថ្ងៃដដែលនេះ ដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ៕