(ភ្នំពេញ)៖ ក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីជិត៥ពាន់នាក់ នៅកោះពេជ្រនាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មានមនុស្សខ្លះព្រោះតែការធ្វើសកម្មភាពល្មើសច្បាប់ កំពុងតែគេចខ្លួនទៅក្រៅប្រទេស។
ជាមួយការភ័យខ្លាចហើយប្រុងរត់គេចនេះ, សម្តេចតេជោ ហ៊ុន សែន បានទាក់ទងទៅលោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យត្រឡប់មកផ្ទះវិញ ដោយធានាអះអាងថា គ្មាននរណាចាប់ខ្លួននោះទេ៕