(ភ្នំពេញ)៖ រយៈពេល១០ខែ ឆ្នាំ២០១៧ ពោលគិតចាប់ពីខែមករា រហូតដល់ខែតុលា កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេស បានប្រមាណ៧០ម៉ឺនតោន កើនឡើង១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។ នេះបើតាមរបាយការណ៍​ផ្លូវការរបស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

ខាងក្រោមនេះ ជាប្រទេសទាំង១០ដែលនាំចេញអង្ករច្រើនជាងគេ ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៧៖

១៖ ប្រទេសចិន ១៤២,៧៦៨តោន ឈរលើលំដាប់ថ្នាក់ទី១។

២៖ ប្រទេសបារាំង ៦៣,៣០០តោន ឈរលើលំដាប់ថ្នាក់ទី២។

៣៖ ប្រទេសប៉ូឡូញ ៣៩,៣៥២តោន ឈរលើលំដាប់ថ្នាក់ទី៣។

៤៖ ប្រទេសម៉ាឡេស៊ី ២៧,៥០៧តោន ឈរលើលំដាប់ថ្នាក់ទី៤។

៥៖ ប្រទេសអង់គ្លេស ២៥,១៨៤តោន ឈរលើលំដាប់ថ្នាក់ទី៥។

៦៖ ប្រទេសហូឡង់ ២៣,៤០៣តោន ឈរលើលំដាប់ថ្នាក់ទី៦។

៧៖ ប្រទេសបង់ក្លាដេស ១៨,២៧០តោន ឈរលើលំដាប់ថ្នាក់ទី៧។

៨៖ ប្រទេសប៉ែលហ្ស៉ិក ១៧,៣៨៤តោន ឈរលើលំដាប់ថ្នាក់ទី៨។

៩៖ ប្រទេសហ្កាបុង ១៥,០៥៨តោន ឈរលើលំដាប់ថ្នាក់ទី៩។

១០៖ ប្រទេសឆេក ១៤,២២៨តោន ឈរលើលំដាប់ថ្នាក់ទី១០។

សូមជម្រាបថា អង្កររបស់កម្ពុជាបាននាំចេញ ទៅកាន់ប្រទេសជិត៦៣នៅលើពិភពលោក ខណៈក្រុមហ៊ុននាំចេញអង្ករ មានចំនួនជាង៨០ក្រុមហ៊ុន៕