(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកស្រី Heather Nauert មន្ត្រីការរិយាល័យនាំពាក្យក្រសួងការបរទេសអាមេរិក បានបើកសន្និសីទកាសែតប្រចាំសប្តាហ៍អំពីសភាពការណ៍សកលលោក និងក៏បានថ្លែងការទាក់ទងជំហររដ្ឋាការអាមេរិកលើកិច្ចការកម្ពុជា និងការវិវត្តន៍ថ្មីៗចុងក្រោយនៅកម្ពុជាផងដែរ។ នៅក្នុងពេលសន្និសីទកាសែតនោះ គេសង្កេតជាខ្លឹមសារបានថា លោកស្រី Heather Nauert ហាក់ត្រៀមត្រឹមអានសេចក្តីថ្លែងការណ៍ តែមិនបានត្រៀមឆ្លើយនូវសំណួរពីអ្នកកាសែតទេ។ ក្នុងសំណួរដំបូងដែរអ្នកកាសែតសួរចំពេក បានធ្វើឲ្យលោកស្រី Heather Nauert កប់យោបល់ឆ្លើយមិនរួចបានត្រឹម «Mm-hmm» ដោយសារតែការវាយតម្លៃក្នុងសេចក្តីថ្លែងការណ៍របស់គាត់មិនសមហេតុផល និងអសីលធម៌ពេក។

ជាសីលធម៌ យើងមិនអាចវាយតម្លៃប្រទេសជាមិត្តជិតខាងយើងទេ។ ក៏ប៉ុន្តែ អ្នកកាសែតអាមេរិកាំងម្នាក់នេះ បានចង្អុលត្រង់ៗចំប្រទេសជិតខាងកម្ពុជា ឲ្យមន្ត្រីអាមេរិកាំងខ្លួនឯងភ្លឺភ្នែក ឲ្យមានការប្រៀបធៀប និងត្រូវមានភាពយុត្តិធម៌លើការវាយតម្លៃកិច្ចការជាកិត្តិយសនៃប្រទេសនីមួយៗ។ ចំពោះករណីប្រទេសកម្ពុជា គឺបញ្ជាក់ថា អ្នកកាសែតអាមេរិកាំង មានភាពយុត្តិធម៌ជាងមន្ត្រីអាមេរិក ហើយអាចសរុបទាំងបរទេសឯទៀតជាឳម៉ែបក្សប្រឆាំងផង ដែលថ្លែងការណ៍បំពានបូរណភាពកម្ពុជា ដើម្បីបម្រើមហិច្ឆតាភូមិសាស្ត្រនយោបាយ ក្នុងបំណងក្រសោបយកប្រទេសកម្ពុជាដ៏កំសត់នេះជាថ្មីប្រែក្លាយជាកូនជឹងដូចអ្វីដែលគេធ្លាប់បានធ្វើដ៏អយុត្តិធម៌ចំពោះកម្ពុជានៅទសវត្សរ៍ឆ្នាំ១៩៧០។

កម្ពុជា មិនត្រូវធ្វេសប្រហែសនឹងឧបាយកលណាមួយទេ។ រវាងពាក្យឃោសនាមួលបង្កាច់ថា ប្រជាធិបតេយ្យស្លាប់ និងរវាងអ្នកចង់សម្លាប់ប្រទេសជាតិយើងខ្ញុំទាំងមូល តើមួយណាគ្រោះថ្នាក់ជាង? មកដល់ម៉ោងនេះ កម្ពុជា មិនឲ្យអ្វីស្លាប់ និងមិនឲ្យអ្នកណាស្លាប់ទេ សូម្បីតែជនក្បត់ជាតិក៏អនុវត្តតាមវិធានការច្បាប់ត្រឹមត្រូវដែរ។ ក្នុងនាមប្រជាជនកម្ពុជា យើងពិតជាសូមអរគុណដល់អ្នកកាសែតអាមេរិកាំងម្នាក់ ដែលហ៊ានសួរសំណួរចំៗត្រង់ដែលផ្តល់នូវយុត្តិធម៌ឲ្យកម្ពុជា ល្អជាងមន្ត្រីបរទេសខ្លះ។ ខាងក្រោមនេះ សូមអានការបកប្រែផ្នែកសំណួរចម្លើយទាំងស្រុងចេញពីសន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកដូច៖

សំណួរអ្នកកាសែត៖ អំពីករណីកម្ពុជា, នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រី, គឺលោកស្រីបាននិយាយថា សកម្មភាព [រំលាយបក្សសង្គ្រោះជាតិ]នេះ គឺកំពុងធ្វើឲ្យកម្ពុជាស្ថិតនៅឆ្ងាយពីប្រទេសប្រជាធិបតេយ្យនៅក្នុងតំបន់?

MS NAUERT៖ (អឺ អឺ) Mm-hmm

សំណួរអ្នកកាសែត៖ តើប្រទេសណាដែលលោកស្រីចង់និយាយសំដៅទៅ ដែលថា ជាប្រទេសនៅក្នុងតំបន់នោះ? ពីព្រោះ គ្មានប្រទេសជិតខាងណាមួយរបស់ប្រទេសកម្ពុជា ដែលអាចនិយាយបានថា ដូចជា ប្រទេសថៃ ឥឡូវនេះកំពុងស្ថិតនៅក្រោមរបបផ្តាច់ការយោធា។ វៀតណាម ជាប្រទេសប្រកាន់នយោបាយឯកបក្ស, ឡាវ ជាប្រទេសប្រកាន់នយោបាយឯកបក្ស, និង ភូមា គឺមិនមែនជាប្រទេសគំរូប្រជាធិបតេយ្យល្អបំផុតនោះទេ។ ដូច្នេះ តើប្រទេសណាដែលោកស្រីចង់សំដៅនោះ?

MS NAUERT៖ ខ្ញុំអាចនិយាយបានថា វាមានប្រជាធិបតេយ្យនៅក្នុងតំបន់។ យើងអាចយកប្រទេស បង់ក្លាដែស ជាឧទាហរណ៍មួយ។ ប្រជាធិបតេយ្យនៅក្នុងតំបន់កំពុងបង្កើតឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងដោយសារការដកហូតនូវ សេរីភាពសារព័ត៌មាន និងសេរីភាពផ្សេងទៀត។

សំណួរអ្នកកាសែត៖ អញ្ចឹងមែនហើយ, ប៉ុន្តែខ្ញុំគ្រាន់តែចង់សង្កត់បញ្ជាក់តបវិញថា ប្រទេសជិតខាងរបស់ប្រទេសកម្ពុជា គឺគេហាក់បីដូចជាកំពុងដើរតាមគន្លងទិសដៅស្របគ្នា, ពួកគេមិនឃ្លាតពីគ្នា មិនខុសពីគ្នាឯណា, ពីព្រោះប្រទេសជិតខាងកម្ពុជានោះ ក៏មិនមែនជាប្រទេសប្រជាធិបតេយ្យឯណា៕

ដោយអ្នកកាសែតកម្ពុជាម្នាក់!