(កំពង់ធំ)៖ រយៈពេល២ថ្ងៃនេះ ពោលគឺនៅថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានអតីតសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ចំនួន១៩នាក់ទៀតហើយ នៅខេត្តកំពង់ធំ ដែលបានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់បានឃើញ នូវអំពើក្បត់ជាតិរបស់គណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមរបាយការណ៍នៃចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់សមាជិកអតីតគណបក្សសង្រ្គោះជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។
ខាងក្រោមនេះគឺជាលិខិតសុំចុះចូលរបស់អតីតសមាជិក ក្រុមប្រឹក្សាឃុំទាំងនោះ៖