(ព្រៃវែង)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់របស់គណបក្សសង្រ្គោះជាតិ សរុប៤នាក់ទៀតហើយ នៅក្នុងខេត្តព្រៃវែង បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញ នូវអំពើក្បត់ជាតិរបស់គណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
អ្នកទាំង៤នោះរួមមាន៖
១៖ លោក ហេង ធន់ ភេទប្រុស អាយុ៦៣ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំបន្លិចប្រាសាទ ស្រុកពាមរក៍។
២៖ លោក ឌុល ឆុន ភេទប្រុស អាយុ៧៥ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ជើងទឹក ក្រុងព្រៃវែង ។
៣៖ លោក ហ៊ិន អឿ ភេទប្រុស អាយុ៦០ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំកោះសំពៅ ស្រុកពាមជរ ។
៤៖ លោក យឹម យក់ហ៊ន់ ភេទប្រុស អាយុ៦៤ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ។
ការសម្រេចដើរចេញរបស់សមាជិកអតីតគណបក្សសង្រ្គោះជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។
ខាងក្រោមនេះគឺជាលិខិតសុំចុះចូល របស់សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ របស់គណបក្សសង្រ្គោះជាតិ ទាំងនោះ៖