(ភ្នំពេញ)៖ កម្មវិធីប្រកួតរាជនីសម្រស់លំដាប់ថ្នាក់ពិភពលោក Miss Global 2017 បានប្រព្រឹត្តិទៅចប់យ៉ាងរលូនដោយបវរកញ្ញាតំណាងអោយប្រទេស Brazil គឺជាអ្នកគ្រងម្តុដ នៅក្នុងឆ្នាំ 2017 នេះ។ ក្នុងនោះដែរប្រជាជនខ្មែរជាច្រើនក៏បានសោកស្តាយមិនតិចនោះទេ ដោយបវរកញ្ញាខ្មែរយើង មិនបានជាប់ជាម្ចាស់ម្កុដ Miss Global 2017 មួយនេះ ប៉ុន្តែកញ្ញា យស ប៉ូលីណា បានទទួលពានរង្វាន់ Ganzberg Miss Global Award ជាមួយនឹងទឹកប្រាក់ 2500 ដុល្លារផងដែរ ដោយការជាប់នេះទទួលបានពីការបោះឆ្នោតរបស់មហាជន។

ក្រៅពីបវរកញ្ញាខ្មែរយើង ក៏មានបវរកញ្ញាមកពីប្រទេស ហ្វីលីពីន ផងដែរ ដែលទទួលបានជ័យលាភី លេខ២ ជាមួយនឹងប្រាក់រង្វាន់ ១៥០០ ដុល្លារ ចំណែកឯជ័យលាភីលេខ ៣ នៃ Ganzberg Miss Global Award គឺបានទៅលើ បវរកញ្ញាមកពីប្រទេស ឥណ្ឌូនេស៊ី ដោយទទួលបានប្រាក់រង្វាន់ ១០០០ ដុល្លារ។

គួរបញ្ជាក់ផងដែរថា កម្មវិធី Miss Global 2017 ដ៏អស្ចារ្យនេះ អាចប្រព្រឹត្តិទៅបាន គឺដោយបានការឧបត្ថម្ភផ្តាច់មុខ យ៉ាងពេញទំហឹង ពីក្រុមហ៊ុនស្រាបៀរ GANZBERG៕