ម្ចាស់ក្រុមហ៊ុន ប្រកាសមិនទទួលខុសត្រូវចំពោះបុគ្គលម្នាក់ ក្រោយពីបានយកលុយក្រុមហ៊ុនជិត៣ពាន់ដុល្លារ
18-11-2017 14:33
(ភ្នំពេញ)៖ ក្រុមហ៊ុនមួយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹង ប្រកាសមិនទទួលស្គាល់ បុគ្គលឈ្មោះ យ៉ាន់ ចាន់សីលា ក្រោយពីបានយកលុយ របស់ក្រុមហ៊ុនជិត៣ពាន់ដុល្លារ និងប្រកាសមិនទទួលខុសត្រូវនូវរាល់ទង្វើរបស់បុគ្គលរូបនេះ។
ក្នុងសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាន បានឲ្យដឹងថា «ក្រុមហ៊ុនយើងខ្ញុំ សូមជូនដំណឹងដល់សាធារណៈជន ឲ្យបានជ្រាបថា បុគ្គលឈ្មោះ យ៉ាន់ ចាន់សីលា ភេទប្រុស អាយុ២៨ឆ្នាំ មានអាសយដ្ឋានភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាអតីតបុគ្គលិកផ្នែករដ្ឋបាល ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារតាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីបានរកឃើញថា បុគ្គលរូបនេះ បានយកប្រាក់សំរាប់បង់ពន្ឋផ្លូវ រថយន្តប្រចាំឆ្នាំ២០១៧ ប្រមាណជិត៣ពាន់ដុល្លារ យកទៅប្រើប្រាស់ផ្ទាល់ខ្លួនក្នុងក្រុមគ្រួសារ ដូច្នេះក្រុមហ៊ុន នឹងមិនទទួលខុសត្រូវ នូវរាល់ទង្វើរបស់បុគ្គលរូបនេះ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ»។
ក្រុមហ៊ុន ក៏សូមជូនដំណឹងដល់បុគ្គល យ៉ាន់ ចាន់សីលា ដែលបានយកឯកសារ សំរាប់បង់ពន្ឋផ្លូវរថយន្តក្រុមហ៊ុនទាំងអស់ យកមកក្រុមហ៊ុនវិញ ឲ្យបានត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះជាកំហិត បើពុំដូច្នោះទេ ក្រុមហ៊ុននឹងចាត់វិធានការណ៍តាមផ្លូវច្បាប់៕