Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ចូលមករស់នៅដោយខុសច្បាប់ ក្នុងទឹកដីកម្ពុជា

18-11-2017 16:24

(ភ្នំពេញ)៖ នៅថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លួន ជនជាតិវៀតណាមចំនួន៧នាក់ ដែលបានចូលមកស្នាក់នៅ និងប្រកបរបររកស៊ីដោយខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា នៅផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រតិបត្តិការចុះឃាត់ខ្លួនេះ បានដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយការអនុញ្ញាតពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានពិនិត្យឃើញមានជនបរទេសចំនួន ២០នាក់ ស្រី០៤ នាក់ ជនជាតិវៀតណាម ក្នុងនោះមាន៖
-ចំនួន ១៣នាក់ ស្រី ០៤នាក់ប្រើប្រាស់ឯកសារត្រឹមត្រូវ ក្នុងនោះមានជនជាតិវៀតណាម០៧នាក់ (ប្រុស) បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានប័ណ្ណការងារត្រឹមត្រូវ។

បច្ចុប្បន្ន ជនជាតិវៀតណាម៧នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ តាមនីតិវិធីច្បាប់បន្ត៕