(ភ្នំពេញ)៖ របាយការណ៍របស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា រយៈពេលពេល១០ខែ ឆ្នាំ២០១៧ ចំណូលពីវិស័យជលផល មានប្រមាណ៦៦ម៉ឺនដុល្លារអាមេរិក។
តាមរបាយការណ៍របស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ឲ្យដឹងទៀតថា រយៈពេល១០ខែ ឆ្នាំ២០១៧ ដែលគិតចាប់ពីខែមករា ដល់ខែតុលា ចំណូលពីវិស័យជលផល មានចំនួន ២,៦៤៤,០៩២,៩៨៣រៀល (ស្មើនឹងប្រមាណ៦៦ម៉ឺនដុល្លារ)។
របាយការណ៍បានបន្តថា រយៈពេល១០ខែនេះ ការនាំចេញផលនេសាទស្រស់ អនុវត្តបានចំនួន៧,៧៧០តោន និងការនាំចេញផលនេសាទកែច្នៃ អនុវត្តបានចំនួន៤,៥១០តោន។
សូមអានរបាយការណ៍ របស់រដ្ឋមន្ត្រីក្រសួងកសិកម្មទាំងស្រុង៖