(ភ្នំពេញ)៖ ក្រុមហ៊ុន ភ្នំពេញហុងដា នឹងរៀបចំកម្មវិធីតាំងបង្ហាញរថយន្ដស៊េរីថ្មី២ម៉ូដែលគឺ ALL NEW HONDA CIVIC និង THE NEW HONDA CITY នៅផ្សារទំនើប ធីខេ (TK Avenue) ថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ2017 ចាប់ពីម៉ោង៩:០០ព្រឹក ដល់ម៉ោង៩:០០យប់។

ការតាំងបង្ហាញនេះ គឺដើម្បីឲ្យអតិថិជនទាំងអស់ ទទួលយកនូវបទពិសោធន៍ថ្មីៗនៃលក្ខណ:ពិសេសៗជាច្រើនរបស់រថយន្ដ HONDA ទាំងពីរម៉ូដែលដោយមានការផ្លាស់ប្តូររូបរាងថ្មី ទំនើបតាមបែបស្ព័រ និងបច្ចេកវិទ្យាថ្មីៗ ជាមួយការផ្តល់ជូនជាច្រើនដូចជា៖

*រថយន្ត ALL NEW HONDA CIVIC ស៊េរី២០១៨ បង់មុនត្រឹមតែ៧,៥០០ដុល្លារ
* រថយន្ត THE NEW HONDA CITY ស៊េរី២០១៧ បង់មុនត្រឹមតែ ៥,៦០០ដុល្លារ
*តម្លៃកាន់តែពិសេស និងការបញ្ចុះតម្លៃ ជាទឹកប្រាក់ចំនួន ៨៨៨ដុល្លារ សម្រាប់តែរយៈពេល២ថ្ងៃប៉ុណ្ណោះ!!
*ការធានា (Warranty) រយៈពេល ០៣ឆ្នាំ ឬ១០០,០០០គីឡូម៉ែត្រ

ជាមួយគ្នានេះដែរ លោកអ្នកអាចធ្វើការបើកបរសាកល្បងរថយន្ត THE NEW HONDA CITY ដល់អតិថិជនដើម្បីទទួលយកវត្ថុអនុស្សាវរីយ៍ជាច្រើន ព្រមជាមួយឱកាសឈ្នះរង្វាន់ដូចជា៖
*iPhone 7 ចំនួន ១រង្វាន់
*ប័ណ្ណចាក់ប្រេងឥន្ធនៈ ចំនួន ៣រង្វាន់

សូមបញ្ជាក់ថា កម្មវិធីបើកបរសាកល្បង និងបញ្ចប់នៅថ្ងៃទី៣០ ខែវិចិ្ឆកានេះ។

ព័ត៌មានលំអិត សូមអញ្ជើញទៅទស្សនាការតាំងបង្ហាញនៅផ្សារទំនើប TK Avenue ឬ អញ្ជើញមកអគារតាំងបង្ហាញផ្ទាល់របស់ក្រុមហ៊ុន ភ្នំពេញហុងដា ដែលមានទីតាំង នៅទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឬទំនាក់ទំនងទូរស័ព្ទៈ 023 866 278 / 017 899 855 / 017 867 186 ៕