(ភ្នំពេញ)៖ កម្មវិធី «គ្រួសារ ISUZU រីករាយ» របស់ក្រុមហ៊ុន ខេ (ខេមបូឌា) បន្ទាប់ពីបានធ្វើការតាំងបង្ហាញរថយន្ត នៅខេត្តបាត់ដំបងយ៉ាងជោគជ័យរួចមក ពេលនេះរថយន្ត ISUZU នឹងធ្វើការតាំងបង្ហាញនៅខេត្តសៀមរាប នៅផ្សារទំនើបឡាក់គី ចាប់ពីថ្ងៃទី១៨ រហូតដល់១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការ ផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន ដែលនឹងធ្វើឲ្យគ្រួសាររបស់អតិថិជន កាន់តែរីករាយបន្ទាប់ពីការទិញរថយន្ត ISUZU ។

រាល់ការកក់ ឬទិញរថយន្ដ ISUZU D-MAX Blue Power និង ISUZU mu-X Blue Power ស៊េរីថ្មី ម៉ូដែល ២០១៨ ចាប់ពី៥០០ដុល្លារឡើងទៅ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ មានតម្លៃសរុបរហូតដល់ ២,៦០០ដុល្លារ ដូចជា៖
*កៅអីម៉ាស្សា VIP មួយឈុត
*ប្រេងម៉ាស៊ូត ចំនួន 200លីត្រ
*សេវាកម្មថែទាំរថយន្តVVIP
*កំរាលជើងមួយឈុតដ៏ល្អប្រណិតពីរោងចក្រផ្ទាល់
*ស្លាកលេខឥតគិតថ្លៃ
*ការធានាជូនពីរោងចក្រផ្ទាល់រហូតដល់០៣ឆ្នាំ
*ការត្រួតពិនិត្យពីឥរិយាបទនៃការបើកបរតាមរយ:បច្ចេកវិទ្យា ISUZU INSIGHT ដ៏ទំនើបឈានមុខគេ។

លើសពីនេះទៅទៀត អតិថិជនអាចធ្វើការបង់រំលោះជាមួយធនាគារ កាណាឌីយ៉ា ដោយគ្រាន់តែបង់ចាប់ពី៣១១ដុល្លា ក្នុង១ខែ សំរាប់រថយន្ត ISUZU D-MAX Blue Power និង៥៤៤ដុល្លារ ក្នុង១ខែ សម្រាប់រថយន្ត ISUZU mu-X Blue Power ស៊េរីថ្មីម៉ូដែល២០១៨។

សូមអញ្ជើញមកទទួលយកបទពិសោធន៍ថ្មីដោយផ្ទាល់ពីរថយន្ដ ISUZU ដើម្បីបានជ្រាបកាន់តែច្បាស់ ពីការផ្លាស់ប្ដូររូបរាងថ្មី និងការបំពាក់បន្ថែមលក្ខណៈពិសេសៗជាច្រើនជាមួយបច្ចេកវិទ្យា ISUZU INSIGHTថ្មីចុងក្រោយបំផុត។

ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ៖ 023 950 084 / 077 66 88 99 ឬមកទស្សនាផ្ទាល់នៅអគារតាំងបង្ហាញ ដែលមានទីតាំងនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕